ជនជាតិបរទេសម្នាក់បើករថយន្តម៉ាកផចបុក​រះម៉ូតូ និង រថយន្តបណ្តាលឱ្យនារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នារីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង​ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវបុរសម្នាក់ជាជនជាតិបរទេសហេីយស្រវឹងបើករថយន្តស៊េរីទំនើបម៉ាកផចក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូស្កុបពីចំពីក្រោយអូសក្រោមរថយន្តទៅផ្ទប់និងរថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀតពេញទំហឹង​ បង្កការភ្ញាក់ផ្អេីល​កាល​ពី​វេលាម៉ោង​៣និង៥០នាទី​រំលង​អាធ្រាត្រ​ឈានចូល ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ កែង​ផ្លូវនិង​២៤០​ ក្នុងសង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

​ យោងតាមប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឱ្យដឹង​ថា​ មុន​កេីត​ហេតុ​គេបានឃើញនារីរងគ្រោះម្នាក់ជិះម៉ូតូម៉ាក​ ហុងដាធូដេ​ ពណ៌​ក្រហម​ ពាក់​ផ្លាកលេខ​ភ្នំពេញ​1CP-3678 ​ធ្វើ​ដំណើរតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ ខណៈ​​ធ្វើ​ដំណើរ​មក​ដល់​ចំណុចកេីត​ហេតុ​ ស្រាប់តែរថយន្ត​បង្ក​ម៉ាក​ ផច​ ពណ៌ស​ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-8885ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រោយ​​ក្នុង​ល្បឿន​យ៉ាងលឿន​​មក​បុក​ម៉ូតូ​នារី​រងគ្រោះ​ពីក្រោយពេញ​ទំហឹង​ បណ្ដាល​ឲ្យ​នារី​រងគ្រោះផ្លោង​បោក​និង​ឃឿន​ចិញ្ចេីមផ្លូវ​ បាក់​ករនិងបាក់​ជេីងដៃ​សងខាងស្លាប់​មួយរំពេច ។ ចំណែក​ម៉ូតូ​នារី​រងគ្រោះកៀប​ជាប់ពីក្រោម​រថយន្ត​បង្ក​អូសទៅមុខ​បុក​ផ្ទប់​រថយន្ដម៉ាក​ តូយូតាព្រូស​ មួយ​គ្រឿង​ទៀត​ ពណ៌​ស​ ពាក់​ផ្លាកលេខ​ភ្នំ​ពេញ​2AQ-8648​ កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ត្រូវ​ចំហៀង​ខាង​ឆ្វេង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រង​ការ​ខូច​យ៉ាង​ដំណំ និង​បណ្ដា​លឱ្យ​នារី​ម្នាក់នៅ​ក្នុង​រថយន្ត​តូយ៉ូតាព្រូស​បាន រង​របួស​បែក​ក្បាលផងដែរ​។ ​ ភ្លាមនោះដែរថយន្តបង្កបន្តល្បឿនបើកអូសម៉ូតូទៅមុខរហូតមកដល់ជិតរង្វង់មូលវិមានឯករាជ្យ​ ទើបប្រជាពលរដ្ឋជួយតាមឃាត់បានទាំងរថយន្តនិងតៃកុងជាជនបទេសប្រគល់ឱ្យសមត្ថកិច្ចនាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់ចតុមុខ​ ដេីម្បីចាត់​ការ​តាម​និតិ​វិធី​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ​ បានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្ត​បង្ក​ រថយន្តរងគ្រោះនិងម៉ូតូ​ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពនារី​រង​គ្រោះដោយមិនទាន់ស្គាល់អត្តសញ្ញាណ​ ទេីបសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ​ និងចសម្រេច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹក​ថ្លា​ បណ្ដោះអាសន្ន​ ដេីម្បីទាក់​ទងបន្ត​រក​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ ដោយ​៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print