លោកស្នងការ ស ថេត ប្រាប់សមត្ថកិច្ចនគរបាល គ្រប់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវបម្រេីសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ជាមន្ត្រីបម្រេីប្រជាពលរដ្ឋ ត្រូវតែទទួលទូរសព្ទពីប្រជាពលរដ្ឋ នៅពេលគាត់ជួបបញ្ហា ឬត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្ទាល់របស់លោក ដោយប្រាប់ទៅ សមត្ថកិច្ចនគរបាល គ្រប់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវបម្រេីសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ជាមន្ត្រីបម្រេីប្រជាពលរដ្ឋ ត្រូវតែទទួលទូរសព្ទពីប្រជាពលរដ្ឋ នៅពេលគាត់ជួបបញ្ហា ឬត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍ ទោះជាពេលថ្ងៃ ឬយប់ ។

សូមបងប្អូនប្រជាពលរដ្ឋ ថតទុកលេខទូរសព្ទរបស់សមត្ថកិច្ច ទៅតាមខណ្ឌ ប៉ុស្តិ៍ ដែលបងប្អូនរស់នៅ ងាយស្រួលដេីម្បីទាក់ទងពេលមានបញ្ហាផ្សេងៗកេីតមានឡេីង 

១. លេខប្រចាំបញ្ជា ២៤ម៉ោង​ លេី ២៤ម៉ោង​ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

២. លេខទូរសព្ទរបស់លោក លោកស្រីស្នងការរង ទទួលដឹកនាំតាមអធិការខណ្ឌ 

៣. លេខទូរសព្ទលោកអធិការខណ្ឌទាំង ១៤ 

៤. លេខប្រចាំបញ្ជា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥

៥. លេខប្រចាំបញ្ជា អន្តរាគមន៍ និងសង្គ្រោះផ្នែកអគ្គិភ័យ

សូមរម្លឹកថា, មិនសង្ឃឹមថា, គាត់បានអនុវត្តតាមការណែនាំ របស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានគ្រប់ទាំងអស់ទេ នៅតែមាន ភាពចន្លោះប្រហោង ខ្លះទៀតមិនលើកក៏មាន ។ នេះជារឿងពិត នៅក្នុងរាជធានីភ្នំពេញ កន្លងទៅ។ សង្ឃឹមថា, បទបញ្ជានេះ ត្រូវបាន មន្ត្រីថ្នាក់ក្រោម អនុវត្ត ដើម្បី ប្រជាពលរដ្ឋ សង្គមជាតិ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អោយបានល្អ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print