លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ការចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព = គឺជាសីលធម៌និងសុជីវធម៌រស់នៅរបស់មនុស្សក្នុងសង្គម?
២- រាជរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលបានការគាំទ្រពីប្រជាជនកម្ពុជា = អ្វីជាផលប្រយោជ៍ជាតិនិងប្រជាជនកម្ពុជារាជរដ្ឋាភិបាលតែងតែគិតគូនិងយកចិត្តទុកដាក់?
៣- ជំនឿសាសនានិងជំនឿទំនៀមទម្លាប់ = គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ អ្នកក្រៅគ្មានសិទ្ធិទិតៀនគេទេ?
៤- អាអ្នកវិភាគរត់ចោលស្រុកថាខ្មែរបាត់បង់ដែនសមុទ្រជាង៧ម៉ឺនគម២ = គឺជាវោហាសាស្ត្រនយោបាយប្រតិកិរិយាថាស្មានៗគ្មានមូលដ្ឋាន?
៥- អាអ្នកវិភាគរត់ចោលស្រុកព្រោះតែខ្លាចងាប់នឹងហើយទើបបានជារត់ចោលស្រុក = អ្នកមិនរត់ចោលស្រុកទេដែលមិនខ្លាចស្លាប់?
៦- ការបើកការជជែករបស់វិទ្យុអារង្ស៊ីសេរីគឺដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា = រំលោភលើឆន្ទៈរបស់ប្រជាជនកម្ពុជាភាគច្រើនដ៏លើសលុបដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន?
៧- ធនធានធម្មជាតិខ្មែរបានបាត់បង់តាំងពីសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍មកម៉្លេះ = ការកែឆ្នៃធនធានធម្មជាតិដើម្បីការអភិវឌ្ឍន៍ជាតិមិនមែនជាការបំផ្លាញជាតិដូចអាអ្នកវិភាគរត់ចោលស្រុកថាទេ?
៨- ពួកអ្នករត់ចោលស្រុកអគតិមួយចំនួនដោយសារតែងប់ងល់នឹងមនោគមន៍វិជ្ជាបំផ្លាញជាតិ = មិនដែលចេះទទួលស្គាល់ការពិតនៃការរីកចម្រើនរបស់ទឹកដីកម្ពុជាទេ?
៩- គ្រាន់តែរាជរដ្ឋាភិបាលតម្លើងប្រាក់ខែមន្ត្រីរាជការ លើកអត្រាប្រាក់សោធននិវត្តន៍ តម្លើងប្រាក់ឈ្នួលកម្មករក៏ពួកប្រឆាំងរិះគន់ដែរ = បើមានទស្សនៈប្រឆាំងបែបអគតិបែបនេះដល់ជាតិក្រោយក៏មិនបានឈ្នះឆ្នោតដែរ?
១០- មិនដែលមានជនផ្តាច់ការណាទទួលបានការគាំទ្រពីប្រជាជនទេ = សម្តេចតេជោ ហ៊ុន សែន មិនផ្តាច់ការទេទើបសម្តេចមានការគាំទ្រដ៏ច្រើនលើសលុបពីប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស? ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print