Harry Kane រកបាន១គ្រាប់ជួយ Spurs ឈ្នះ Man City បន្តប្រជែង Top 4

ចែករំលែក៖

Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រាគ្រប់ពេលវេលារបស់ Tottenham ដោយវ៉ាដាច់កីឡាករ Jimmy Greaves ដ៏អស្ចារ្យ ខណៈដែលគ្រាប់បាល់ទី២៦៧របស់គាត់សម្រាប់ក្លិបបានបំបែកមហិច្ឆិតាដណ្តើមពានរបស់ Manchester City នៅកីឡដ្ឋាន Tottenham Hotspur ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ។

ប្រធានក្រុមអង់គ្លេសរូបនេះបានឈានដល់ចំណុចសំខាន់ជាមួយនឹងការបញ្ចប់ការប្រកួតពីចម្ងាយជាង១០ម៉ែត្របន្ទាប់ពីការបញ្ជូនពីPierre-Emile Hojbjerg ធ្វើបានយ៉ាងល្អជួយឲ្យរកបាន១គ្រាប់យកឈ្នះក្រុមភ្ញៀវ Man City អ្នកគាំទ្របានលោតចេញពីកន្លែងអង្គុយដើម្បីអបអរសាទរខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ ដែលគ្រាប់បាល់ដំបូងរបស់ Spurs បានកើតឡើងនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១១របស់គាត់ ខណៈពេលដែលសារមួយបានផុសឡើងនៅលើតារាងពិន្ទុនៅខាងក្នុងដីដែលសរសេរថាសូមអបអរសាទរHarry Kane”

 ការរកបាន១គ្រាប់ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី១៥ក៏ជាគ្រាប់ទី២០០របស់ Kane នៅ Premier League ផងដែរ ដោយមានតែAlan Shearer (២៦០គ្រាប់) និង Wayne Rooney (២០៨) ស៊ុតបញ្ចូលទីបានច្រើនជាងនេះ។ ជ័យជម្នះនេះបានកើតឡើងបន្ទាប់ពីគ្រូបង្វឹក Spurs លោក Antonio Conte បានជាសះស្បើយនៅផ្ទះក្រោយពីការវះកាត់ដើម្បីយកថង់ទឹកប្រមាត់ចេញ។

 Tottenham ដែលបានបញ្ចប់ដោយមានគ្នាតែ១០នាក់បន្ទាប់ពីខ្សែការពារ Cristian Romero ត្រូវបានបណ្តេញចេញនៅនាទីទី៨៧ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Man City ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញ។ ក្រុមរបស់លោក Pep Guardiola បានបាត់បង់ឱកាសក្នុងការកាត់បន្ថយការនាំមុខ៥ពិន្ទុរបស់ Arsenal នៅលើកំពូលតារាង បន្ទាប់ពីក្រុមកាំភ្លើងធំArsenal បានចាញ់ក្រុម Everton កាលពីថ្ងៃសៅរ៍ដែរ។

 ខ្សែប្រយុទ្ធ Riyad Mahrez ក៏មានឱកាសដែរ ដើម្បីតាមស្មើជាមួយនឹងការប៉ុនប៉ងមួយដែលបានស៊ុតចេញប៊ិសនឹងចូលទី។ ខណៈពេលដែល Man City នៅមាន៥ពិន្ទុតាមពីក្រោយក្រុម Arsenal ដែលបានលេងមួយប្រកួតបន្ថែមទៀត ជ័យជម្នះរបស់Tottenham បានធ្វើឱ្យពួកគេ១ពិន្ទុតាមពីក្រោយក្រុមលេខ៤ Newcastle

 Kane បានអបអរការស៊ុតបាល់បញ្ចូលទីជាប្រវត្តិសាស្ត្ររបស់គាត់ជាមួយនឹងក្តីរំភើបនៃកីឡាករវ័យ១៨ឆ្នាំ ដែលជាអាយុដែលគាត់បានស៊ុតបញ្ចូលទីជាលើកដំបូងរបស់គាត់សម្រាប់ក្រុម Spurs ទល់នឹង Shamrock Rovers ក្នុងក្របខ័ណ្ឌ Europa League កាលពី១២ឆ្នាំមុន។ រហូតមកដល់ពេលនេះ Kane រកបាន២៦៧គ្រាប់ក្នុង៤១៦ប្រកួត ខណៈដែល Greaves រកបាន២៦៦គ្រាប់បន្ទាប់ពី៣៧៩ប្រកួត។

 ក្រុម Man City នឹង សម្លឹង រក ការ វិល ត្រឡប់ មក ផ្ទះ វិញ ដោយត្រូវប៉ះក្រុមភ្ញៀវ Aston Villa នៅ ថ្ងៃ អាទិត្យ ខាង មុខ មុននឹង ការ ប្រកួត លើ ក្រុមកំពូល តារាង Arsenal នៅ ថ្ងៃ ទី១៥ ខែ កុម្ភៈខាងមុខ។ ចំណែក Tottenham Hotspur ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leicester City នៅថ្ងៃទី១១ ខែកុម្ភៈ សម្រាប់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៣របស់ខ្លួន (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print