បុរសវ័យជាង៤០ឆ្នាំម្នាក់​មានវិបត្តិស្នេហាខ្លាំងពេកបានសម្រេចចិត្តធ្វេីអត្តឃាត​ ចងក​សម្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​ ៖​ ព្រោះតែមានវិបត្តិស្នេហាខ្លាំងពេក​ បុរសម្នាក់បានសម្រេចចិត្តធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួនឯង
បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ​ កាលពីវេលាម៉ោង៩​ និង៣០នាទីព្រឹក ថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣ នៅចំណុចរោងចាំដីឡូត៍មួយកន្លែង​ជាប់ផ្លូវបេតុងទួលពង្រ មុខភោជនីយដ្ឋានឫស្សីផ្អែម ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។
​    សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះបូ សាវិន ភេទប្រុស អាយុ43ឆ្នាំ មុខរបរ យាមហាងឫស្សីផ្អែម ស្នាក់នៅបន្ទប់ជួលក្នុងភូមិទូលពង្រ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តពៃវែង។
​    សមត្ថកិច្ចបានឱ្យដឹងទៀតថា​ មុនពេលកើតហេតុជនរងគ្រោះបម្រើការជាសន្តិសុខហាងឫស្សីផ្អែម ហើយមានសេចក្ដីស្នេហាជាមួយនារីបម្រើការងារក្នុងហាងឫស្សីផ្អែម(អ្នកកាន់ក្យូស)តែក្រោយមកខាងស្រីសុំបែកជាច្រេីនដង តែត្រូវគ្នាវិញ ចុងក្រោយខាងស្រីឈប់ធ្វើការក្នុងហាងហើយទៅស្រុកបាត់ធ្វើឱ្យជនរងគ្រោះមានវិបត្តិស្នេហាជាខ្លាំងក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតែម្ដង។
​    បេីតាមការពិនិត្យវិភាគកោសល្យវិច័យកន្លែងកើតហេតុរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧកញ៉ាវេជ្ជបណ្ឌឹត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះពិតជាចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។​ បច្ចុប្បន្ននេះ​ សពបុរសរងគ្រោះខាងលេីត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត​ ៕ ​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print