លោករដ្ឋមន្ត្រី​ ឌិត ទីណា ស្នើភាគីស្ថានទូតអង់គ្លេសឱ្យពិនិត្យលទ្ធភាពដោយក្រសួងត្រូវការគ្រូភាសាអង់គ្លេស ពិសេសលើជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើភាគីស្ថានទូតអង់គ្លេសឱ្យពិនិត្យលទ្ធភាពដោយក្រសួងត្រូវការគ្រូភាសាអង់គ្លេស ពិសេសលើជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការថ្លែងបែបនេះ​របស់​លោក​រដ្ឋមន្រ្តី​ បានធ្វេីឡេីង​នាឱកាស​លោក​ និងថ្នាក់ដឹកនាំ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា​ កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងជំនួបពិភាក្សាការងារនេះដែរ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការស្វែងរកកិច្ចសហការភាពជាដៃគូរវាងប្រទេសទាំងពីរ និងត្រូវមាននូវអនុស្សារណនៃការយោគយល់ (MOU) ជាមួយដៃគូសម្រាប់ការអនុវត្តការងារឱ្យបានរលូន និងតាមទិសដៅដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី​ បានលើកឡើងអំពីបញ្ហាចំនួននៃអ្នកនេសាទនៅតំបន់ទន្លេមេគង្គ និងទន្លេសាប ដែលត្រូវធ្វើការកាត់បន្ថយជំនួសដោយការប្រកបរបរផ្សេងៗដែលសមស្រប ដើម្បីបង្កើនបរិមាណត្រីផ្សោត ដែលជាប្រភេទសត្វកម្រ ក៏ដូចជាការអភិរក្សសត្វស្វាផងដែរ។

លើសពីនេះទៀត លោករដ្ឋមន្ត្រី​ បានលើកឡើងអំពីយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលតម្រូវឱ្យមានការចូលរួមពីវិស័យឯកជនលើការវិនិយោគ សំដៅជំរុញកំណើនផលិតកម្មកសិកម្មប្រកបដោយគុណភាព ដែលអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ព្រោះកម្ពុជាត្រូវការទីផ្សារ និងការនាំចេញផលិតផលកសិកម្មបន្ថែមទៀត។

...

សូមជម្រាបផងដែរថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីសម្តែងការគួរសម និងពិភាក្សាលើការងារអាទិភាពរបស់ក្រសួងនិងការងារអាទិភាពរបស់ស្ថានទូតអង់គ្លេស ការធ្វើបច្ចុប្បន្នភាពលើកម្មវិធីបម្រែបម្រួលអាកាសធាតុនិងមូលនិធិជីវចម្រុះទេសភាព (Biodiverse Landscapes Fund) របស់ស្ថានទូតអង់គ្លេស និងឱកាសក្នុងការជួយជ្រោមជ្រែងដល់វិស័យណាមួយរបស់ក្រសួង៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print