រថយន្ត៣គ្រឿងបុកតកន្ទុយគ្នានៅផ្លូវព្រះមុនីវង្ស​ បណ្តាលឱ្យខូចខាតរថយន្តយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រា​បានបើករថយន្តស៊េរីទំនើបម៉ាក​ហ្សុីប បុករថយន្តរ៉េងរ៉ូវើ​រពីក្រោយហេីយរុញទៅបុករថយន្តម៉ូនីងបន្តពីក្រោយទៀត​បណ្ដាលឱ្យរងការខូចខាត​កាលពីវេលាម៉ោង៩​ និង៤០នាទីយប់ថ្ងៃចន្ទ ទី៦ ខែ កុម្ភៈឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ត្រង់ចំណុចមុខស្ថានទូតវៀតណាម​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្ត
ម៉ាកហ្សុីប​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខកម្ពុជា-LT-K-KEO ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តទំនើបម៉ាក​ រ៉េងរ៉ូវើ​រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-6633 ពីក្រោយបណ្ដាលឱ្យធ្លាក់កាងផ្នែកខាងក្រោយ​ ហេីយរថយន្តរ៉េងរ៉ូវើ​របានបន្តទៅបុករុញរថយន្តម៉ូនីង​ ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ កំពង់ធំ2A -4219 ពីក្រោយទៀត​ បណ្ដាលឱ្យខូចខាតផ្នែកខាងក្រោយដូចគ្នា។
​    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយខូចខតតែរថយន្តបង្កនិងរថយន្តរងគ្រោះ២គ្រឿងប៉ុណ្ណោះ​។
​   ក្រោយកេីតហេតុ​ ភាគីខាងបង្កមិនព្រមដោះស្រាយគ្នាទេបែរជាស្រែកឡូឡាផ្អើលដល់អ្នកសារព័ត៌មាននិងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ​។ ដោយភាគីបង្កស្រវឹងស្រាពេកដោះស្រាយគ្នាមិនត្រូវ​គ្នា ទេីបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចុះមកធ្វេីការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print