ដោយជីវភាពលំបាកទីទ័លក្រ ប្តីមានជំងឺមិនអាចទៅធ្វើសំណង់បានទើបដាច់ចិត្តមកសុំជំនួយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ២០២៣ លោក​ស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ លោកស្រី បុិល សោភ័ណនារី អភិបាលរងខណ្ឌ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមួយគ្រួសារដែលមានជីវភាពលំបាកទីទ័លក្រ និងមានជំងឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបាននាំយកអំណោយមនុស្សធម៌មួយចំនួនផ្តល់ជូនប្អូនស្រីដើម្បីរំលែកការលំបាកខ្លះៗរួមមាន៖​
អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ ទឹកក្រូច១យួរ ទឹកសុទ្ឋ១កេស ស្ករសរ១គីឡូ ទឹកដោះគោខាប់៥កំប៉ុង អំបិល១គីឡូ សំភារៈផ្ទះបាយ១ឈុត ថវិកាអនុសាខាខណ្ឌ ១៥០,០០០រៀល ថវិកាលោកចៅសង្កាត់ភ្នំពេញថ្មី ៥០,០០០រៀល និងថវិកាលោកស្រី ឡា បុប្ផា សមាជិកគណៈកម្មាធិកាអនុសាខា ៤០,០០០រៀល៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print