ស្ត្រីដែលមានក្រុមឈាមរេស៊ីសដក( Rhésus – ) ប្រឈមបញ្ហាអ្វីខ្លះពេលមានផ្ទៃពោះ!!!(Incompatibilité Rhésus: quel risque pendant la grossesse)

ចែករំលែក៖

ភ្នំពេញ : ជាទូទៅនៅពេលស្ត្រីជាម្តាយមានក្រុមឈាមដក(-) ហើយទារកមានក្រុមឈាមបូក(+), ប្រព័ន្ធភាពស៊ាំ ម្តាយអាចបង្កើត អង់ទីករ ប្រឆាំងនិង កោសិការបស់ទារក ប្រសិនបើទារកដែលកំពុងពរពោះនេះមិនមែន ជាការពរពោះកូនទីមួយ។ នេះជាបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital។

១) កត្តាប្រឈមៈ ស្ត្រីណាខ្លះអាចមានបញ្ហានេះ?
នៅពេលចាប់ផ្តើមមានផ្ទៃពោះ ក្រុមឈាម Rhésus (រេស៊ីស) ត្រូវតែដឹង។ incompatibilité rhésus កើតមានលើស្ត្រី ដែលមានក្រុមឈាមrhésus ដក( A-,B-,AB-, O-) ហើយទារកក្នុងផ្ទៃមានក្រុមឈាមrhésus បូក(A+, B+, AB+, O+)!

២) ម្តាយ Rhésus (-) ហើយ ទារក rhésus (+): គន្លឹះងាយយល់៖
គ្រាប់ឈាមក្រហមនៃទារកដែលមានrhésus (+) នៅលើសំបកមានantigène D, រីឯម្តាយដែលមានក្រុមឈាម rhésus (-) គឺមិនមាន antigène Dនោះទេ។ ធម្មតាក្រោយពេលសំរាលកូន (delivery), ឬរលូតកូន (miscarriage), ឬរំលូតកូន (abortion), ឬកូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយ ក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières)។ នៅពេលពរពោះលើកក្រោយ អង់ទីករនេះនឹងប្រឆាំងនឹង កោសិកាទារកដែលមានantigène D ដែលខ្លួនម្តាយគិតថាជារបស់ចំលែក។ ទារកប្រឈមនឹងការខូចខាតគ្រាប់ ឈាមក្រហម (anémie hémolytique )ដែលធ្វើអោយចុះខ្សោយហើយ អាចស្លាប់ក្នុងពោះ។

៣) ម្តាយRhésus (-) ហើយ ទារក rhésus (+): ប្រការគួរយល់ដឹង៖
⁃ នៅពេលផ្ទៃពោះកូនទីមួយ ពុំមានកគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃទេ ព្រោះឈាមម្តាយនិងឈាមកូន ត្រូវខណ្ឌ័ចែកដោយឡែកពីគ្នាដោយសាសុក។
⁃ គ្រោះថ្នាក់គឺកើតលើផ្ទៃពោះកូនបន្តបន្ទាប់
⁃ ធម្មតាពេលសម្រាលកូន (delivery), រលូតកូន (miscarriage), រំលូតកូន (abortion), កូនក្រៅស្បូន (ectopic pregnancy), កោសិកាទារកអាចឆ្លងចូលទៅក្នុងចរន្តឈាមម្តាយ ហើយខ្លួនម្តាយក៏ចាប់បង្កើតអង់ទីករហៅថា (agglutinines irrégulières) ប្រឆាំងនឹង កោសិកាទារកដែលមាន antigène D ហើយដែលខ្លួនម្តាយគិតថាជារបស់ចំលែក។
⁃ នៅពេលពរពោះផ្ទៃពោះបន្ទាប់ បើទារកនៅតែ rhésus(+), anticorps របស់ម្តាយអាចឆ្លងកាត់សុកចូលទៅឈាម កូនហើយវាយបំផ្លាញគ្រាប់ឈាមក្រហមកូន(hemolytic)ដែលធ្វើអោយទារកអាចស្លាប់ក្នុងពោះដោយសារការ ខូចខាតគ្រាប់ឈាមក្រហម។

៤) ផលវិបាក
ស្ត្រីប្រឈមនឹងការរលូតកូនឬកូនស្លាប់ក្នងពោះ។
៥) ការការពារឬបង្ការ៖
⁃ ការស្វែងរក agglutines irrégulières ពេលចាប់ផ្តើមមានផ្ទៃពោះ
⁃ ការតាមដានស្ត្រីដែលប្រឈម ដោយការពិនិត្យឈាម និងតាមដានអេកូទារកក្នុងផ្ទៃ
⁃ ការចាក់ថ្នាំ Immunoglobulines anti-D ក្រោយពេលសម្រាលកូនម្តងៗ ក្រោយពេលរំលូតកូន ឬរលូតកូន ដើម្បី neutraliser គ្រាប់ឈាមក្រហមដែលrhésus (+) ក្នុងបំណង ចៀសវាងការផលិតអង់ទីករ agglutinines irrégulières ដើម្បីការពារទារកពេលផ្ទៃពោះបន្ទាប់។
⁃ ការចាក់បង្ការពេលកំពុងពរពោះអាចធ្វើបានចំពោះស្ត្រីនៅ ត្រីមាសទី៣នៃគ៍ភ។

“សូមមកពិភាក្សានិងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលានិងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យផលប៉ះពាល់ដល់ម្តាយ និងទារក”៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print