ភ្នំពេញ : នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ១០ចំណុចសំខាន់ៗ ដូចខាងក្រោម :
១- ក្នុងការរស់នៅក្នុងសង្គមតែងតែមានសុជីវធម៌និងសីលធម៌សង្គម = តែមិនអាចយកមនោសញ្ចេតនាជាសីលធម៌សង្គមមកដោះស្រាយរឿងផ្លូវច្បាប់បានទេ?
២- មនោសញ្ចេតនាតែងតែមាន = តែមិនអាចយកមនោសញ្ចេតនាមកដោះស្រាយឲ្យរួចទុក្ខទោសពីផ្លូវច្បាប់បានទេ?
៣- អ្នកដែលបានប្រព្រឹត្តល្មើសច្បាប់ = ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង?
៤- បញ្ហាដែលឥស្សរជនបក្សភ្លើងទៀនបានប្រព្រឹត្តល្មើសច្បាប់ = គឺសាម៉ីជនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវទង្វើរបស់ខ្លួន?
៥- រឿងមនោសញ្ចេតនាបុគ្គលឬក្រុមនិងរឿងផ្លូវច្បាប់ = ជារឿងដាច់ដោយឡែកពីគ្នា មិនអាចយករឿងមនោសញ្ចេតនាទៅលុបលាងអំពើល្មើសច្បាប់បានទេ?
៦- ការតម្លើងប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលកម្មករគឺតម្លើងពិតមិនមែនជាល្បិចកលនយោបាយអ្វីទេ = គឺមន្ត្រីរាជការនិងកម្មករនិយោជិតបានទទួលប្រាក់ឡើងពិតៗ?
៧- ការនិយាយលាបពណ៌និងមួលបង្កាច់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នៅងាប់ឯបរទេសជារៀងរហូត?
៨- វៀតណាមឃ្វាលគោក្របីលើទឹកដីខ្មែរបាន ឯខ្មែរឃ្វាលគោក្របីនៅក្នុងទឹកដីវៀតណាមិនបាន = ជាការនិយាយមិនពិតបង្កើតរឿងញុះញង់?
៩- ប្រជាជនកម្ពុជាបោះឆ្នោតឲ្យបក្សអញ = គឺបក្សអញឈ្នះឆ្នោតនិងកាន់អំណាច ពួកចាញ់អំណាចមិនអាចកាន់អំណាចបានទេ?
១០- នៅប្រទេសប្រជាធិបតេយ្យកាន់អំណាចបានយូរឆ្នាំដោយសារប្រជាជនគាំទ្រ = បើប្រជាជនមិនគាំទ្រទោះចង់បានអំណាចក៏មិនបានដែរ? ៕
ដោយ : សហការី