រថយន្តដឹកខ្សាច់ចេញពីការដ្ឋានរបស់ឈ្មោះ វ៉ាសាក់ សុជាតិ បង្កផលប៉ះពាល់ការរស់នៅពលរដ្ឋ និងធ្វើឱ្យខូចខាតផ្លូវលំយ៉ាងដំណំ

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ៖​ យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅស្ថិតក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា​ បច្ចុប្បន្ន​នេះ​មានក្រុមរថយន្តសណ្តោងរ៉ឺមក និងយីឌុបធំកំពុងសម្រុកដឹកជញ្ជូនខ្សាច់ចេញពីការដ្ឋានមួយកន្លែងមានឈ្មោះ វ៉ាសាក់ សុជាតិ មានទីលំនៅភូមិកៀនសាំង សង្កាត់-ក្រុងស្វាយរៀង ចេញទាំងយប់ទាំងថ្ងៃបង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិ និងធ្វើឱ្យផ្លូវលំជនបទទទួលរងការខួចខាតយ៉ាងធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋ បានរាយការណ៍ថា​ ជារៀងរាល់ថ្ងៃទទួលរងការស្រូបធូលីដីហុយធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងដោយសារក្រុមរថយន្តដឹកខ្សាច់ធំៗរបស់បុគ្គលឈ្មោះ វ៉ាសាក់ សុជាតិ និងបានធ្វើឲ្យខូចខាតផ្លូវលំជនបទពិបាកធ្វើដំណើរខ្លាំង ។

សូមជម្រាបថា​ ចំពោះខ្សាច់ដែលដឹកចេញពីការដ្ឋានសិប្បកម្មខ្សាច់នៅតំបន់ភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ធ្វើអាជីកម្មយ៉ាងគគ្រឹកគគ្រេងផ្ទុយពីកិច្ចសន្យាអាជីវកម្មកំណត់ ខណៈធ្វើអាជីវកម្មដោយគ្មានអាជ្ញាធរមូលដ្ឋាន។

អ្នកភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយថា ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅស.ព្វថ្ងៃនេះជួបបញ្ហាប្រឈមខ្លាំងដីហុយ ដោយសារតែក្រុមរថយន្តដឹកខ្សាច់ធំៗបើកឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ ធ្វើឱ្យរំខានដល់ការរស់នៅជាពិសេសប៉ះពា.ល់ដល់សុខភាព ។ ម្យ៉ាងវិញទៀត ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សសាលាកុ.មារតូចៗមិនតែប៉ុណ្ណោះក្រុមរថយន្តដឹកខ្សាច់ធំៗទាំងអស់នោះធ្វើឲ្យផ្លូវថ្នល់មុខផ្ទះរបស់ពួកគាត់ខូចស្ទើរតែទាំងស្រុង ដីហុយ និងជង្ហុកយ៉ាងច្រើន ។

អ្នកគ្រោងនឹងតវ៉ាបិតផ្លូវមិនខាន ប្រសិនបើគ្មា.នដំណោះស្រាយជូនពួកគាត់បានឆាប់រហ័សទេនោះ ទី១- ត្រូវស្រោចទឹកមុនធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងហោចណាស់បីដងក្នុងមួយថ្ងៃ និងទី២- ត្រូវជួសជុលផ្លូវដែលខូចខាតជង្ហុកធំៗនៅមុខផ្ទះរបស់ពួកគាត់ឲ្យបានស្អាត ។

កន្លងមកប្រជាពលរដ្ឋធ្លាប់កបិទផ្លូវដែរ ដើម្បីឲ្យស្រោចទឹកហើយតៃកុងរថយន្តបែនតែងតែប្រាប់ទៅមេការ និងម្ចាស់ការដ្ឋានរហូតដែរ ប៉ុន្តែគ្មានដំដោះទេដដែលជាដដែល ។ អស់លោកមេភូមិធ្លាប់ប្រាប់ថា ក្រុមហ៊ុនបូមខ្សាច់ដឹកខ្សាច់ឆ្លងកាត់ភូមិយើងសន្យាស្រោចទឹកមួយថ្ងៃ ៣ដង និងផ្លូវរងការខូចខាតខាងក្រុមហ៊ុនធ្វើការជួសជុល ប៉ុន្តែវាផ្ទុយស្រលះពីការសន្យានោះ។

...

ជុំវិញករណីខាងលេីនេះ​ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ លោក ប៊ិញ ជីវតុង​ កន្លងទៅ​ធ្លាប់ប្រាប់ថា ទីតាំងជីកកាយរណ្តៅដី ឬបក បូមខ្សាច់ក្តី ប្រសិនបើការដឹកជញ្ជូនធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជំនាញ និងធ្វើការបិទអាជីវកម្មនោះភ្លាម ៕ ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print