អាជ្ញាធរខេត្តនិងមន្ទីរជំនាញចុះទៅហាមឃាត់ការចាក់ដីលប់អាងស្តុកទឹកស្ពានទី១ពីសំណាក់អ្នកមានអំណាច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអាជ្ញាធរក្រុងសិរីសោភ័ណ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ បានចុះទៅហាមឃាត់ទប់ស្កាត់ការចាក់ដីលប់អាងស្តុកទឹកមួយកន្លែងពីសំណាក់អ្នកមានអំណាចនៅចំណុចស្ពានទី១ ផ្នែកខាងលើស្ពាននិងនៅទិសខាងជើងកំណាត់ផ្លូវជាតិលេខ៦  ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ការចុះទប់ស្កាត់និងហាមឃាត់ការចាក់ដីលប់អាងស្តុកទឹកស្ពានទី១ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ។ គ្រាដែលគេមើលឃើញថាសកម្មភាពនៃការចាក់ដីរំលោភយកដីស្ទឹង ម្កាក់ទាំងផ្នែកខាងលើនិងខាក្រោម ស្ពានទី២ ចំណុចបឹងឈូក  ក្រុងសិរីសោភ័ណក៏កំពុងត្រូវបានក្រុមអ្នកមានទ្រព្យធនបានធ្វើសកម្មភាពចាក់ដីរំលោភយកផងដែរ ហើយការចាក់ដីរំលោភយកមាត់ស្ទឹងម្កាក់ស្ពានទី២ នោះគេមិនទាន់ឃើញមានអាជ្ញាធរខេត្ត-ក្រុង និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធចុះទៅហាមឃាត់នៅឡើយនោះទេ។ សកម្មភាពនៃការចាក់ដីរំលោភយកស្ទឹង ប្រឡាយ ដងអូរ នៅក្រុងសិរីសោភ័ណក៏ត្រូវគេមើលឃើញទៀតថាកំពុងតែធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះទៅហាមឃាត់ទប់ស្កាតការចាក់ដីលប់អាងស្តុកទឹកស្ពានទី១  ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណ និងចៅសង្កាត់កំពង់ស្វាយ រួមនិងមន្រ្តីជំនាញធនធានទឹកនាំគ្នាឆ្លើយថាមិនដឹងគេការចាក់ដីនោះទេហើយក៏មិនស្គាល់អ្នកចាក់ដីលប់អាងស្តុកទឹកនោះដែរខណៈដែលការចាក់ដីលប់អាងស្តុកទឹកស្ពានទី១ ត្រូវបានប្រជាពលរដ្ឋប្រាប់ថាមានរយៈពេលជាងមួយសប្តាហ៍មកហើយ ទើបគេឃើញអាជ្ញាធរខេត្តបន្ទាយមានជ័យនៅព្រឹកមិញបានដឹកនាំចុះទៅហាមឃាត់និងទប់ស្កាត់​។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា ពិនិត្យឃើញអ្នកចាក់ដីលប់អាងស្តុកទឹកជាដីរបស់រដ្ឋខុសច្បាប់ ហើយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ត្រូវបានហាមឃាត់និងឲ្យអ្នកចាក់ដីលប់អាងស្តុកទឹកនោះត្រូវជីកកកាយយកអាចម៌ដីចេញវិញ មិនឲ្យលើសចាប់ពីមួយសប្តាហ៍នោះទេ។

ការចាក់ដីលប់អាងស្តុកទឹកខាងលើ ត្រូវបានលោក ម៉ក់ ចន្ថា ប្រធានមន្ទីរធនធានទឹក ស្តីទី ខេត្តបន្ទាយមានជ័យ ប្រាប់ថា គឺជាក់ចាក់ដីបង្កប៉ះពាល់ដល់ផ្លូវរំដោះទឹកភ្លៀងរឺទឹកជំនពីផ្នែកខាលើទៅផ្នែកបានខាងក្រោមបាននោះឡើយ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print