ខេត្តស្វាយរៀង: បុរសកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះលើកមកកប់ខ្សាច់និងដឹកមកកាន់មន្ទីរពេទ្យបន្ទាប់ពីបូមបៀឆក់ត្រីមិនប្រយ័ត្ននៅស្រុកស្វាយទាប។
ហេតុការណ៍នេះបានកើតលើងកាលពីវេលាម៉ោង២និង១៥បាទីរសៀល
ថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចភូមិទន្លៀងឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះសែន ប៉ក់អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំណុចភូមិទន្លៀងឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមសាក្សីបានអោយដឹងថាមិនកើតហេតុគេឃើញបុរសខាងលើបានទាញខ្សែភ្លើងយកទៅបូមបៀដើម្បីឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចខណះកំពុងតែ
បូមមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្ទុះទៅបិទកង់តាក់ភ្លើងនិងហៅអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះលើកមកកប់ខ្សាច់និងដឹកមកកាន់មន្ទីរពេទ្យស្រុកស្វាយទាប។
សមត្ថកិច្ចបញ្ជាក់ថា
មូលហេតុដោយសារជនរងគ្រោះបានតខ្សែភ្លើងឆក់ត្រីពេលបូមបៀខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់ខ្លួនឯងបែបនេះ៕ដោយ៖ សុថាន