ប្រធានក្រុម Barcelona កីឡាករ Busquets អាចខកខានបង្ហាញខ្លួន Europa League ដោយសាររបួសកជើង

ចែករំលែក៖

ប្រធានក្រុម Barcelona កីឡាករ Sergio Busquets បានរងរបួសកជើង ហើយនឹងមិនអាចលេងបានមួយរយៈរហូតដល់គាត់ជាសះស្បើយ។

 ខ្សែបម្រើការពាររូបនេះបានរងរបួសសរសៃពួរនៅកជើងខាងឆ្វេងរបស់គាត់ដែលមានការប្រជែងមួយកាលពីដើមសប្តាហ៍នេះក្នុងជ័យជម្នះ លើក្រុម Sevilla ក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ដែលបានពង្រីកការនាំមុខរបស់ក្លិប Barcelona នៅលើកំពូលតារាងLaLiga ដល់ទៅ៨ពិន្ទុ។

Barcelona នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមបិសាចក្រហម Manchester United ក្នុងជើងទី១នៃការប្រកួតជម្រុះ Europa League វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃទី១៦ ខែកុម្ភៈ។

 កីឡាករ Busquets វ័យ៣៤ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួតលីកចំនួន២០របស់ Barcelona ទាំងអស់ក្នុងរដូវកាលនេះ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print