លោកតាកុង ទ្រីសម្រេចក្តីបំណងចង់ជួបសម្តេចផ្ទាល់ និងប្រគល់វត្ថុបុរាណអាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោជាវត្ថុអនុស្សារវីយ៍

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ញាតឱ្យកុងទ្រី និងក្រុមគ្រួសារជួបសម្តែងការគួរសម តាមបំណងប្រាថ្នារបស់លោកតា ដែលចង់ជួបសម្តេចដោយផ្ទាល់ និងប្រគល់វត្ថុបុរាណ(ប៉ាន់តែ)អាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍។

លោកតាកុងទ្រី ដែលមានអាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក៏មានបំណងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកតា និងក្រុមគ្រួសារ ដែលបានជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដល់សម្តេច។

...

សម្តេចតេជោបានប្រគល់វត្ថុបុរាណ (ប៉ាន់តែ) ដែលមានអាយុកាលជិត ៣០០ឆ្នាំនោះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្ស និងជាមូលដ្ឋានសម្រាប់សិក្សាស្រាវជ្រាវនាពេលក្រោយ៕ ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print