តុលាកាសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ណោះអាសន្នជនត្រូវចោទម្នាក់ក្រោយពីកាប់ប្លន់យកឡំប្រឺតាមួយគ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នលេខ៨៨ ឃ.ខ ២៣ ចុះថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចេញដោយលោក តេង រតនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាការស៊ើបសួរឱ្យបានល្អ បានសម្រេចៈ បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ចាន់ ហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិដំណាក់អំពិល សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ នៅលីវ ទៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។

គួររំលឹកថា បើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជនត្រូវចោទត្រូវបានចៅក្រមបញ្ជាឱ្យឃុំខ្លួន(ចាន់ ហេង)ដែលបានធ្វើសកម្មភាពដោយកាំបិតចែតជាអាវុធ កាប់គេបណ្ដាលឱ្យរងរបួសធ្ងន់ ដើម្បីប្លន់យកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់ 1L-4490 នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួចបើកគេចខ្លួនចូលទៅក្រុងពោធិ៍សាត់ក៏ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនបាន ។

...

លោកស្នងការរងបញ្ជាក់ទៀតថា ជនរងរបួសម្ចាស់ឡំប្រឺតាឈ្មោះ ប៉ែន គឹមសុង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស្ដី សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ បានរងរបួសកញ្ចឹងក១កាំបិត និង១បិតទៀតត្រូវថ្ពាល់ខាងឆ្វេង(ធ្ងន់) ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print