សូមកុំភ្លេចខ្លួន​ វីរុសកូវីដ-១៩​ រស់នៅជាមួយយេីងនៅឡេីយ ចាំបាច់ត្រូវបន្តរួមគ្នាបង្រួមឱ្យតូចចង្អៀតនូវលំហរវាយលុកពីវីរុសកូវីដ-១៩​ ក្នុងសរីរាង្គបុគ្គល​ និងក្នុងសហគមន៍​ ដោយប្រការណាមួយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ+ខេត្តកំពង់ចាម៖ នាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញត្រឹមត្រូវតាមវេន​ និងបង្កេីនការប្រុងប្រយ័ត្ន​ការពារខ្លួន​ “៣ការពារ​ និង៣កុំ” ជា ពិសេសនារដូវចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែរខាងមុខនេះ​ នៅតែជាមធ្យោបាយដ៏ល្អប្រសេីរបំផុតក្នុងការជួយ សង្គ្រោះអាយុជីវិតមនុស្សចេញពីមច្ចុរាជកូវីដ-១៩​ និងបន្តឱ្យដំណេីរការសេដ្ឋកិច្ចគ្រួសារ-សង្គម​ មាននិរន្តរ៍ភាពយូរអង្វែងតទៅ​ និងមានកំណេីនជាលំដាប់ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ ប៉ិនប្រសប់​ និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាប្រសាសន៍ពន្យល់ដល់សិស្សានុសិស្ស​ និងលោកគ្រូ-អ្នកគ្រូ​ ព្រមទាំងប្រជា ពលរដ្ឋនៃខេត្តត្បូងឃ្មុំ​ របស់លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ ក្នុងអំឡុង ពេលបំពេញបេសកកម្មនាថ្ងៃទី៧​-៨ ខែកុម្ភៈ​ ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

លោកស្រីប្រធាន​ គ.វ.ក-១៩​ បានបន្តថា​ ប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ ដែលបង្កេីតឱ្យមានអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩​ កេីតមានឡេីងក្រោយពីបុគ្គលបានចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសមូលដ្ឋាន​ នឹងដូសជំរុញជាបន្តបន្ទាប់តាមពេលវេលាដែលបានកំណត់​ ឫវេនត្រូវចាក់​ បានត្រឹមត្រូវ។

ក្នុងពេលចុះពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩​ នៅស្រុកមេមត់នៃខេត្តត្បូងឃ្មុំ​ និងនៅតាមរោងចក្រ​ និងសាលារៀននៃខេត្តកំពង់ចាមនោះ​ លោកស្រីឱ វណ្ណឌីន ក៏បានលើកឡើងទៅកាន់សិស្សានុសិស្ស លោកគ្រូ -អ្នកគ្រូ ថ្នាក់ដឹកនាំនៃវិទ្យាល័យ​ និងកម្មករ-កម្មការិនីរោងចក្រផងដែរថា​ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដល់ដូសទី៦ ហើយៗមូលហេតុដែលយើងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់រហូត ដល់ ដូសទី៦ ក៏ព្រោះតែកងការពារក្នុងរាង្គកាយរបស់យើង មិននៅស្ថិតថេរបានយូរនោះទេ ពោល​ គឺត្រូវធ្លាក់ចុះជាបណ្តេីរបន្ទាប់ពីចាក់ដូសចុងក្រោយបាន​ ៤ខែ​ ហេីយនឹងបន្តធ្លាក់ចុះអស់សឹងតែដល់សូន្យប្រសិនបេីយេីងពន្យាការចាក់ដូសជំរុញលេីសពី​ ៨ខែ​ ឡេីងទៅ។

សូមកត់សម្គាល់ថា​ បេសកកម្មចុះពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញខាងលេីនេះ​ ធ្វើឡើងនៅភូមិសាស្ត្រក្នុងខេត្តត្បូងឃ្មុំចំនួន ៦ទីតាំង​ រួមមាន៖ រោងចក្រVG2, វិទ្យាល័យហ៊ុន សែន ពញាក្រែក, វិទ្យាល័យ មេមត់, មណ្ឌលសុខភាពស្លា, វិទ្យាល័យហ៊ុន សែន តំបែ និងវិទ្យាល័យសម្តេចម៉ែ ត្បូងឃ្មុំ និងបន្តចុះពិនិត្យនៅទឹកដីខេត្តកំពង់ចាម នៅតាមទីតាំងមួយចំនួនមានដូចជា​ វិទ្យាល័យ ព្រះសីហនុ, ផ្សារធំ កំពង់ចាម, រោងចក្រមេតថេត និងរោងចក្រសាន់ស៊ូ។

រាល់លេីកនៅពេលបានជួបជាមួយប្រជាពលរដ្ឋ​ សិស្សា នុសិស្ស​ និងកម្មករ​ កម្មការិនីនៅតាមទីតាំងដែលក្រុម ការងារបានទៅដល់​ លោកស្រី ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផងដែរនោះ​ បានខិតខំធ្វេីការពន្យល់ណែនាំបន្ថែមអំពីសារ:ប្រយោជន៍ទទួលបានពីការចាក់វ៉ាក់សាំង​កូវីដ-១៩​ ដូសជំរុញបន្តបន្ទាប់​ ហានិភ័យនៃការចាក់មិនត្រឹមត្រូវ​ និងជំរុញឱ្យបុគ្គលគ្រប់រូប​ ជាពិសេស អ្នកដែលមានជំងឺប្រចាំកាយ​ និងជនវ័យចាស់​ ចាំបាច់បំផុតទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាបន្តបន្ទាប់ យ៉ាងហោចណាស់ឲ្យបាន ៦ដូស សម្រាប់បុគ្គលម្នាក់ៗ​ ព្រោះថា បេីចាក់ត្រឹមតែដូសមូលដ្ឋាននៃវ៉ាក់សាំងកូវីដ-១៩នោះ វាមិនគ្រប់គាន់នោះទេ។​ ទោះបីជាយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបាន ៦ដូសក្តី ក៏មិនត្រូវភ្លេចពីការបន្តការការពាខ្លួន​ “៣ការពារ​ និង៣កុំ” ទៅតាមរបៀបនៃការរៀនរស់នៅជាមួយវត្តមាននៃវីរុសកូវីដ-១៩​ ឱ្យបានត្រឹមត្រូវផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត បានផ្ដល់អនុសាសន៍ណែនាំផ្តាំផ្ញេីដល់សិស្សានុសិស្ស លោកគ្រូ- អ្នកគ្រូ នៅតាមសាលារៀន​ វិទ្យាល័យ​ កម្មករ-កម្មការិនីនៅតាមរោងចក្រ​ និងបងប្អូនអាជីវករ​លក់ដូរនៅតាមទីផ្សារទាំងអស់​ សូមកុំជឿតាមពាក្យឃោសនារបស់ជនអគតិមួយចំនួន ដែលបានធ្វើសកម្មភាពបំភ្លៃការពិតថាវ៉ាក់សាំងកូវីដ-១៩ មានផលប៉ះពាល់ដល់សុខភាព និងគ្មានប្រសិទ្ធភាព។

គូសបញ្ជាក់លេីចំណុចនេះ​ លោកជំទាវបានលេីកឡេីងថា​ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់ដែលបាន​ និងកំពុងប្រើប្រាស់នៅកម្ពុជា​ គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក​ (WHO) ត្រឹមត្រូវ។ លោកជំទាវបានបន្ថែមទៀតថា ប្រសិនបើវ៉ាក់សាំងកូវីដ-១៩ នេះធ្វើទុក្ខ និងគ្មានប្រសិទ្ធភាព ម៉្លេះក្រុមគ្រូពេទ្យដែលជាមន្ត្រីជួរមុខ នឹងមិនទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នេះរហូតដល់ដូសទី៦ឡើយ តួយ៉ាងរូបលោកជំទាវ​ផ្ទាល់ក៏បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦​ រួចរាល់ហេីយដែរ។

លោកស្រីរដ្ឋលេខាធិការ​ បានលេីកឡេីងនូវចំណុចសំខាន់ៗដែលបានណែនាំបន្ថែមនៅក្នុងពិធីសំណេះ សំណាលនៅតាមវិទ្យាល័យ​ រោងចក្រ​ និងទីផ្សារនានានៃខេត្តត្បូងឃ្មុំ​ និងកំពង់ចាម​ មានដូចជា៖

១)​ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ កាន់តែខិតជិតមកដល់ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាបើកបរដោយប្រុងប្រយ័ត្ន គោរពសិទ្ធិគ្នាទៅវិញទៅមក,គោរព ច្បាប់ចរាចរណ៍ ដើម្បីជៀសផុតពីបញ្ហាគ្រោះថ្នាក់ចរា ចរណ៍។​ ចៀសវាងពិសាគ្រឿងស្រវឹងនៅពេលបេីកបរ។

២)​ យុវជន-យុវតីទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿង ញៀន ពីព្រោះគ្រឿងញៀនជាអាវុធដ៏កាចសាហាវបង្កឲ្យខាតបង់ពេលវេលា ខាតបង់ធនធាន និងបង្កមហន្តរាយដល់បុគ្គល ដល់គ្រួសារ និងសង្គមជាតិទាំងមូល។ ដូច្នេះ​ យុវជនទាំងអស់ត្រូវមានម្ចាស់ការខ្លួនឯង កុំផុងខ្លួនស្ដាប់តាមការអូសទាញរបស់មនុស្សជុំវិញខ្លួនឲ្យប្រើប្រាស់គ្រឿងញៀន​តាមគ្រប់រូបភាព។

...

៣)​ ពិតណាស់មនុស្សយើងរស់នៅបានដោយសារការបរិភោគចំណីអាហារ ដូចនេះ​ សូមគិតអំពីសុវត្ថិភាព អនាម័យ ចំណីអាហារ​ល្អ​ ដែលមិននាំឲ្យមានបញ្ហាសុខភាព និងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ សូមកុំយកមេតាណុលទៅលាយធ្វេីស្រាស​ ឫលាយបញ្ចូលគ្នានូវស្រាច្រេីនមុខ​ ជាមួយនឹងភេសជ្ជ:ផ្សេងៗ​ ដែលធ្វេីឱ្យពុល​ ម្យ៉ាងវិញទៀត​ ត្រូវខិតខំរក្សាសុខភាពឱ្យបានល្អ​ ហេីយយើងគួរគប្បីកុំពិសារប្រៃពេក ផ្អែមពេក និងអាហារដែលមានជាតិខ្លាញ់ច្រើន៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print