ភ្នំពេញ : នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវការបកស្រាយ ចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម ។
១- ទណ្ឌិតមេឧទ្ទាមក្រៅ ច្បាប់ជ្រុលនិយមគ្មានការធ្វើ = បែរជាប្រឌិតរឿងបង្កាច់បង្ខូចឈ្មោះគេឯងយ៉ាងអយុត្តិធម៌?
២- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = ជាអ្នកនយោបាយអសីលធម៌បំផុតដែលគ្រប់គ្នាមិនយកចិត្តទុកដាក់?
៣- ការស្លាប់របស់លោក កូវ សាមុត កន្លងហួសជាង៣០ឆ្នាំមកហើយមិនដែលឮទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនិយាយម្តងណាទេ = ទើបតែមកនិយាយមួលបង្កាច់នាពេលថ្មីៗនេះដែលកំពុងឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ?
៤- អ្នកការទូតគឺជាមន្ត្រីរបស់គណបក្សកាន់អំណាច = ការជួបសំណេះសំណាលការងាររវាងមេដឹកនាំប្រទេសនិងឯកអគ្គរាជទូតខ្មែរមុនចេញទៅបំពេញបេសសកម្មគឺជារឿងធម្មតា?
៥- ការធ្វើការពង្រឹងគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស = ជាកិច្ចការជាប្រចាំរបស់គណបក្សប្រជាជនកម្ពុជាតាមគោលការណ៍របស់គណបក្ស?
៦- ជាមនុស្សនៅពេលឆ្កែស្ទុះមកខាំខ្លួន = មនុស្សនោះមិនខាំឆ្កែវិញទេ គឺយកជើងទាត់ឆ្កែឲ្យបាក់ចង្កេះតែម្តង?
៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជាអ្នកបង្កើតរឿង = ប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាជាអ្នកពង្រីកព័ត៌មាន?
៨- ឆ្ពោះទៅរកការបោះឆ្នោតខាងមុខ = ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនិងបក្សពួកបង្កើនក្រឡុកនិងមួលបង្កាច់សភាពការណ៍?
៩- ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រមិនអាចនរណាប្រែក្រឡាស់បានទេ = ចង់ឲ្យក្បាច់គុណខ្មែរមានឧត្តមភាពលុះត្រាតែទៅវ៉ៃកន្លែងណាពេលណាឈ្នះគេរហូត?
១០- ក្បាច់គុនខ្មែរលេចត្រដែតឡើង = ដោយសារខ្មែរជាកត្តាកំណត់ មិនមែនអ្នកដទៃទេ? ៕