ខេត្តព្រះសីហនុ : អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ បានវាយរបងសំណង់នៅលេីឆ្នេរសមុទ្រអូរឈេីទាលមួយផ្នែកខាងសមុទ្រហើយ ! នេះជាការបញ្ជាក់ពីលោក ឡុង ឌឺម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ឡុង ឌឺម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តម្រូវអោយ អាជ្ញាធរ ធ្វើការសម្របសម្រួលគ្នា ដោយសន្តិវិធី ជាមួយម្ចាស់ដី ទើបនៅល្ងាចមុិញនេះ អាជ្ញាធរ បានធ្វើការវាយមួយផ្នែក នៃរបងដែលបែរទៅសមុទ្រ នេះជាព័ត៌មានដែលខ្ញុំទទួលបានជាបឋម ! លោកបន្តថា, ការវាយនេះធ្វើឡើងក្រោយអាជ្ញាធរ បានពិភាក្សាគ្នា សម្របសម្រួលជាមួយម្ចាស់ដី។
សូមបញ្ជាក់ថា, បញ្ហាធ្វើរបងសំណង់នៅលេីឆ្នេរសមុទ្រអូរឈេីទាលនេះ ក្រុមប្រឆាំងបានប្រឌិតព័ត៌មានក្លែងក្លាយ
វាជារឿងច្រំដែលៗ ! ដែលក្រុមបក្សប្រឆាំងតែងតែប្រឌិតព័ត៌មានក្លែងក្លាយវាយប្រហារមកលេីគ្រួសារត្រកូលហ៊ុន ដេីម្បីបំរើនយោបាយរបស់ខ្លួន ។
សូមជម្រាបជូនថា, ករណីធ្វើរបងនៅលេីឆ្នេរសមុទ្រអូរឈេីទាលមិនមានការពាក់ព័ន្ធជាមួយលោលោកស្រី យឹម ឆៃលីន ភរិយា លោក ហ៊ុន ម៉ានី ទេ ។ ដីដែលធ្វើរបងនេះ ជាកម្មសិទ្ធិរបស់គ្រួសារអ្នកឧកញ៉ា ស៉ី គង់ទ្រី មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវស្របច្បាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ។ និយាយអោយចំតាំងពីជំនាន់ លោក ស្បោង សារ៉ាត់ នៅជាអអភិបាលខេត្តម្លេះ មិនមានការពាក់ព័ន្ធអភិបាលខេត្តថ្មីបច្ចុប្បន្នទេ ។
ទីបំផុត ! រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងរឿងនេះ ទើបផ្តល់ជាមតិណែនាំដ៏ខ្ពង់ខ្ពស់ អោយអាជ្ញាធរ ធ្វើការសម្របសម្រួល ជាមួយម្ចាស់ដី ដើម្បីកែលម្អរ បរិស្ថានសមុទ្រ ទើបឈានដល់ល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរ បានធ្វើការវារបងមួយផ្នែកនៅខាងសមុទ្រ ៕