ខេត្តតាកែវ ៖ បុរសជាប្តីម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរទេព្យ ក្រោយស្ត្រីជាប្រពន្ធវាយនិងរនូតគ្រែរបួសយ៉ាងធ្ងន់ធ្ងរ។
ករណីប្រពន្ធវាយសម្លាប់ប្តីនេះ កើតឡើងនៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ស្ត្រីជាប្រពន្ធដែលជាជនសង្ស័យមានឈ្មោះ នុត ម៉ៅ អាយុ៥៣ឆ្នាំ បានយកឈើជ្រុងជារនូតគ្រែចាស់ មានដែកគោល វាយប្តីដែលមានឈ្មោះ ឌឿន តារា អាយុ ៥៨ឆ្នាំ ជាច្រើនដំបងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលខ្វាវ បានចុះមកអន្តរាគមន៍ និងឃាត់ខ្លួនស្ត្រីជាប្រពន្ធ បញ្ជូនទៅអធិការដ្ឋានស្រុកសំរោង ដើម្បីសួរនាំនិងចាត់ការទៅតាមផ្លូវច្បាប់ ចំណែកសព ទុកឲ្យកូនក្មួយយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមសម្តីលោកសួស វណ្ណៈអធិការរងទទួលផែន
ព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលស្រុកសំរោងបានអោយដឹងថាមូលហេតុដែលបណ្តាលអោយប្រពន្ធវាយប្តីរហូតស្លាប់គឺមកពីប្តីគាត់រករឿងក្នុងគ្រួសារជារៀងរាល់ ថ្ងៃតែកន្លងមកប្រពន្ធមិនតបតជាមួយនោះទេ។
លោកសួស វណ្ណៈបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះជាប្តីបានទាញរនូតគ្រែមកវាយលើប្រពន្ធមុនតែប្រពន្ធបានចាប់រនូតគ្រែបានក៏វាយទៅប្តីវិញរហូតស្លាប់តែម្ដង។ ទីបំផុតប្តីស្លាប់ប្រពន្ធជាប់ពន្ធនាគាបន្សល់ទុកកូនប្រុសស្រី៦នាក់អោយរស់នៅកំព្រា៕ដោយ៖ សូរិយា