ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក នឹងចិនឈានដល់កម្រិតខ្ពស់បំផុត បើទោះបីជាមានភាពតានតឹងកើនឡើងក៏ដោយ

ចែករំលែក៖

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ សារព័ត៌មាន BBC បានរាយការណ៍ថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក នឹងចិនបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ទោះបីជាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនក៏ដោយ។

តួលេខផ្លូវការបង្ហាញថា ការនាំចូលនិងការនាំចេញរវាងប្រទេសទាំងពីរមានចំនួនសរុប ៦៩០.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតទាបថ្មីមួយនាពេលថ្មីៗនេះ បន្ទាប់ពីបាល់ឡុងខ្យល់ក្តៅរបស់ចិនបានហោះពីលើសហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំងបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកដែលថាវាត្រូវបានប្រើសម្រាប់ចារកម្ម។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកក៏បានធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៨មកដែរ។
តួលេខថ្មីបង្ហាញថា ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានកើនឡើងដល់ 536.8 ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារអ្នកប្រើប្រាស់អាមេរិកបានចំណាយកាន់តែច្រើនលើទំនិញដែលផលិតដោយចិន រួមទាំងប្រដាប់ក្មេងលេង និងទូរស័ព្ទអេឡិចត្រូនិក។ ក្នុងអំឡុងពេលដូចគ្នា ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនក៏បានកើនឡើងដល់ ១៥៣,៨ ពាន់លានដុល្លារផងដែរ។
ខណៈពេលដែលផ្នែកមួយនៃការកើនឡើងនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺជាលទ្ធផលនៃការកើនឡើងតម្លៃនៃការរស់នៅ។ តួលេខក៏បង្ហាញពីរបៀបដែលសហរដ្ឋអាមេរិកនិងចិនពឹងផ្អែកទៅលើសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក សូម្បីតែបន្ទាប់ពីមានជម្លោះពាណិជ្ជកម្មជាច្រើនឆ្នាំក៏ដោយ។
នៅឆ្នាំ 2018 រដ្ឋបាល Trump បានចាប់ផ្តើមបង្កើនវិធានការពាណិជ្ជកម្មប្រឆាំងនឹងទីក្រុងប៉េកាំង។ បន្ទាប់ពីការបង្កើនការនាំចូលរបស់ចិនជាច្រើនទសវត្សរ៍មក លោក Trump បានចាប់ផ្តើមដំឡើងពន្ធលើទំនិញចិនដែលមានតម្លៃជាង ៣០០ពាន់លានដុល្លារ។ ចិនបានឆ្លើយតបដោយការដាក់ពន្ធនាំចូលលើទំនិញអាមេរិកប្រហែល១០០ពាន់លានដុល្លារ។
វិធានការទាំងនោះភាគច្រើននៅតែមានជាងពីរឆ្នាំបន្ទាប់ពីលោក Joe Biden ក្លាយជាប្រធានាធិបតី៕ ដោយធីរីណា

...

រូប​ថត​ :  CAO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print