ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក Ford Ranger មួយគ្រឿងក្នុងល្បឿនលឿន រួចជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹង បណ្ដាលឱ្យក្រឡាប់អូសជាច្រេីនម៉ែត្រធ្វេីឱ្យបុរសម្នាក់រងរបួស ហេីយរថយន្តបង្កបានបន្តជ្រុលបុកចូលមន្ទីព្យាបាលធ្មេញរងការខូចខាតយ៉ាងដំណំថែមទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេឃេីញបុរសម្នាក់បេីកឡំប្រឺតា មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1Q-9945 ធ្វេីដំណេីរទិសដៅពីជេីងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបង្កម៉ាក Ford Ranger ពាក់ផ្លាកលេខភ្នំពេញ 2BB-7468 ធ្វេីដំណេីរស្របទិសគ្នាក្នុងល្បឿនលឿន រួចបានជ្រុលបុកឡំប្រឺតា ពីក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតាក្រឡាប់អូសជាច្រេីនម៉ែត្រ ព្រមទាំងធ្វេីឱ្យបុរសម្នាក់ជាម្ចាស់ឡំប្រឺតា រងរបួសខ្លួនប្រាណជាខ្លាំងផងដែរ ។ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តបុករបងចូលមន្ទីពេទ្យធ្មេញ រងការខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយពេលកេីតហេតុ ជនរងគ្រោះម្ចាស់ឡំប្រឺតា ត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តបង្ក និងឡំប្រឺតា ទៅរក្សាទុករងចាំការដោះស្រាយគ្នាតាមច្បាប់ ៕
រថយន្ត Ford Ranger បុកឡំប្រឺតាក្រឡាប់អូសជាច្រេីនម៉ែត្រ បណ្ដាលឱ្យបុរសម្នាក់រងរបួស និងជ្រុលទៅបុករបងមន្ទីរពេទ្យធ្មេញរងការខូចខាតយ៉ាងដំណំ
...