បច្ចុប្បន្នភាពនៃការរញ្ជួយដីនៅទួរគី-ស៊ីរី៖ មនុស្សស្លាប់កើនឡើងដល់ជាង២១.០០០នាក់ ទួរគីបិទសាលារៀនទូទាំងប្រទេស

ចែករំលែក៖

មនុស្សជាង២១.០០០នាក់បានស្លាប់ និងយ៉ាងហោចណាស់ក៏មានមនុស្ស ៧១.២៩០នាក់បានរងរបួសនៅក្នុងការរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសទួរគី និងស៊ីរី។ ការងារជួយសង្គ្រោះបានបន្តទោះបីជាក្តីសង្ឃឹមរកឃើញអ្នកនៅរស់មានតិចតួចក្តី ខណៈដែលការរញ្ជួយដីបានកន្លងផុតទៅជាង៩០ម៉ោង។

គិតត្រឹមយប់ថ្ងៃទី ៩ ខែកុម្ភៈ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគី និងស៊ីរី ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៨ រុិចទ័រ កាលពីថ្ងៃទី ៦ ខែកុម្ភៈមានលើសពី ២១.០០០ នាក់ ។ អនុប្រធានាធិបតីទួរគីលោក Fuat Oktay បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីមាន ១៧.៦៧៤នាក់ ហើយចំនួនអ្នករងរបួសមានចំនួន៧២.៨៧៩នាក់ ។
នៅក្នុងប្រទេសស៊ីរី មនុស្សយ៉ាងតិច ៣.៣៧៧ នាក់ បានសម្លាប់ ដែលក្នុងនោះ ២.០៣០ នាក់ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម និង ១.៣៤៧ នាក់នៅក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាល។ នេះបើយោងតាមទិន្នន័យពីក្រុមស្វែងរក និងជួយសង្គ្រោះស្ម័គ្រចិត្តមួកស។ ចំនួនអ្នករងរបួសនៅស៊ីរីសរុបមាន៥.២៤៥នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាឧត្តមសិក្សានៃប្រទេសទួរគី សាកលវិទ្យាល័យនានាក្នុងប្រទេស (រួមទាំងតំបន់គ្មានការរញ្ជួយដី) នឹងត្រូវបិទរហូតដល់មានការជូនដំណឹងបន្ថែម។ រដ្ឋមន្ត្រីក្រសួងអប់រំទួរគី លោក Mahmut Ozer ក៏បានប្រកាសថា សាលារៀនទូទាំងប្រទេសនឹងត្រូវបិទរហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ។
រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា ប្រទេសប្រហែល ៩៥ និងអង្គការអន្តរជាតិចំនួន ១៦ បានសន្យាផ្តល់ជំនួយដល់ទីក្រុងអង់ការ៉ា។ គិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ មានអ្នកជួយសង្គ្រោះចំនួន 6.479 នាក់មកពី ៥៦ ប្រទេសបានទៅជួយសង្គ្រោះនៅកន្លែងកើតហេតុ៕ ដោយធីរីណា

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print