ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថាកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ចុះត្រួតពិនិត្យគោលដៅតាមដងផ្លូវ រហូតឈានដល់ការឃាត់ខ្លួនបុរសជនជាតិចិន ០២នាក់ និងរថយន្ត ០១គ្រឿង បន្ទាប់ពីត្រួតពិនិត្យរកឃើញគ្រឿងញៀនមួយចំនួន រួចក៏បានប្រគល់មកអោយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
របាយការណ៍ដដែលបន្តថា ការឃាត់ខ្លួនជនជាតិចិនខាងលេីនេះ បានធ្វេីឡេីងនៅចំណុចមុខកាស៊ីណូជីងប៉ី០២ ស្ថិតនៅភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២៣និង១៥នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ជនសង្ស័យរួមមាន ៖
១/ ឈ្មោះ WU SHUN WEI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ
២/ឈ្មោះ MAO DE WEI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ចិនទីលំនៅបច្ចុប្បន្ន ភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់, កញ្ចប់រូបតុក្កតាសង្ស័យជាសារធាតុញៀនចំនួន៣៥កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ក្រហមរូបសេះចំនួន ៦០ កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ស្វាយរូបកណ្ដុលចំនួន ១៨ កញ្ចប់, ថ្នាំញៀនរូបកាហ្វេពណ៌បៃតងចំនួន ១២ កញ្ចប់, ថ្នាំញៀនរូបកាហ្វេពណ៌លឿងចំនួន ១៣ កញ្ចប់, ថ្នាំញៀនរូបកាហ្វេពណ៌ឈាមជ្រូកចំនួន ១០ កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបផ្លែស្វាយចំនួន ០៥ កញ្ចប់, ថ្នាំញៀនពណ៌ឈាមជ្រូករូបព្រួញបីចំនួន ០២ កញ្ចប់, ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទចំនួន ០៥ គ្រឿង, ជញ្ជីងថ្លឹងចំនួន ០២ គ្រឿង, រថយន្ត ០១ គ្រឿងម៉ាក់ Lexus GS 300 ពណ៌សដែរមានស្លាកលេខ 2BK 4385 ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី-ច្បាប់៕ដោយ៖សហការី