នគរបាលស្រុកកណ្ដាលស្ទឹងបញ្ជូនខ្លួនជនសង្ស័យទៅស្នងការដ្ឋានខេត្តកណ្ដាលករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ក្រោយពីជនសង្ស័យខាងលើ លួចម៉ូតូពលរដ្ឋម្នាក់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១និង២០នាទី ចំណុចភូមិអំពៅព្រៃ (៩៤)ឃុំ កណ្ដោក ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង ធា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃ (៩៤) ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដល មុខរបរ កសិករ ។ចំណែកជនសង្ស័យឈ្មោះ ឌឿន សុខរឿន ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ផ្សារប៉េសេ សង្កាត់ បឹងទំពន់ រាជធានីភ្នំពេញ ។ មុខរបរ មិនពិតប្រាកដ។(ឃាត់ខ្លួន)។សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក់ ស៊ុយសាគី ស្មាស់ ពណ៌ ក្រហម លាយ ខ្មៅ មិនចាំផ្លាកលេខ។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង០០នាទីជនរងគ្រោះបានជិះម៉ូតូរបស់ខ្លូនខាងលេីមកពីដេីរលេងវិញហេីយបានទុកចោលនៅលេីទំនប់មុខផ្ទះរបស់ខ្លូនរួចចូលសំរាកក្នុងផ្ទះបាត់ទៅ លុះព្រឹកឡេីងជនរងគ្រោះបានចេញពីក្នុងផ្ទះពុំឃេីញម៉ូតូរបស់ខ្លូន ក៏ផ្អេីលឆោឡោថាបាត់ម៉ូតូរួចហេីយនាំគ្នាដេីររក ហេីយបានសួរអ្នកជិតខាង ទេីបឈ្មោះ សែម មាស ភេទ ស្រី អាយុ ៥៤ឆ្នាំ និង ឈ្មោះ ដេត សុវណ្ណរាជ ភេទ ប្រុស អាយុ ២៣ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា បានប្រាប់ជនរងគ្រោះថាខ្លួនបានឃេីញជនសង្ស័យបណ្តេីរម៉ូតូរបស់ជនរងគ្រោះកាលពីយប់មិញ ។ រហូតដល់ថ្ងៃទី ០៨ ខែឆ្នាំដដែល វេលាម៉ោង ១៨:០០នាទីប្រជាពលរដ្ឋ និងកម្លាំង ប្រជាការពារ បានឃេីញជនសង្ស័យចូលមកក្នុងភូមិទេីបនាំគ្នាចាប់ជនសង្ស័យប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កណ្តោក រួចបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីសាកសួរ។
ក្រោយធ្វើការសាកសួរជនសង្ស័យពុំព្រមឆ្លើយសារភាពថាខ្លួនលួចម៉ូតូរបស់ជនរងគ្រោះនោះទេ ដោយផ្អែកលើចម្លើយរបស់សាក្សីឈ្មោះ សែម មាស ភេទ ស្រី អាយុ៥៤ឆ្នាំ និង ឈ្មោះ ដេត សុវណ្ណរាជ បានឃើញជនសង្សយ័បណ្ដើរម៉ូតូរបស់ជនរងគ្រោះនៅវេលាម៉ោងកេីតហេតុ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print