អគ្គស្នងការនគរបាលជាតិ : ប្រើប្រាស់កម្លាំង ១៥,៧០០នាក់ ​ ការពារសន្ដិសុខការប្រកួតកីឡា SEA Games លើកទី៣២

ចែករំលែក៖

ភ្នំពេញ ; ប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា​ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ប្រេីប្រាស់កម្លាំងសរុបចំនួន ១៥,៧០០នាក់ ស្មើនឹង ១៥អង្គភាព ព្រមទាំងកងកម្លាំងអន្ដរាគមន៍ជាង ៤ពាន់នាក់ផង។
លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា, កងកម្លាំងការពារមានផែនដូចជា៖ ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ។

លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការបញ្ជាក់នេះ​ ក្នុងកិច្ចប្រជុំស្ដីពីផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៣​។
ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡា​អាស៊ីអាគ្នេយ៍​ និងកីឡាជនពិការ ​គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់​ បន្ទាប់ពីកម្ពុជា រៀបចំ​ធ្វើជាម្ចាស់ នៃកិច្ចប្រជុំអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធ ​បានបញ្ចប់ដោយរលូន និងទទួលបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់កាលពីចុងឆ្នាំ២០២២ ។

សម្ដេច បានណែនាំអាជ្ញាធរគ្រប់ប្រភេទ ​ត្រូវខិតខំប្រឹងប្រែងការពារ ​ឱ្យបានដាច់ខាត់នូវសុវត្ថិភាព សម្រាប់​ការប្រកួតទាំងមូល ដូចជា ការពារកីឡាករ-កីឡាការិនី ​ព្រមទាំងពលរដ្ឋជាដើម ដើម្បីធ្វើ​យ៉ាងណាឱ្យព្រឹត្តិការណ៍កីឡានេះ ទទួលបានជោគជ័យ ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ​ទាំងផ្លូវអាកាស និងផ្លូវគោក ឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ​ព្រោះមានភ្ញៀវទេសចរណ៍ និង​អ្នកវិនិយោគចេញ-ចូលច្រើនមកកាន់កម្ពុជា ​ដោយគោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះ ឱ្យបានល្អ ​និងទទួលបានជោគជ័យ ​ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញ​ភ្ញៀវទេសចរណ៍​បន្ថែមទៀតមកកាន់កម្ពុជា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print