ខេត្តស្វាយរៀង: លោកស្រី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ជាស្ត្រីនិងអបអរសាទរពីធីរំលឹកខួបទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ចំនួន២ឃុំ មានឃុំដូង និងឃុំកំពង់ត្រាច ស្រុករមាសហែក នៅថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២៣។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកស្រី អ្នកតំណាងរាស្ត្រមណ្ធលខេត្តស្វាយរៀង លោក សមាជិកក្រុមប្រឹក្សាខេត្តលោកប្រធានក្រុមការងារចុះជួយឃុំដូងនិងឃុំកំពង់ត្រាច ប្រធានក្រុមប្រឹក្សាស្រុក លោកលោកស្រីអភិបាលរងស្រុកនិងថ្នាក់ដឹកនាំ ជាស្ត្រី សរុបមានចំនួន២៨៣នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោកលោកស្រីដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ផងដែរ។
លោកស្រី កិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និង អត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និង ប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ម៉្យាងទៀត ស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតាពិភពលោក ។
ក្នុងឪកាសនោះលោកស្រី បានលើកឡើងពីសមិទ្ធផលផ្សេងៗដែលប្រជាពលរដ្ឋក្នុងស្រុករមាសហែកមានភ័ព្វសំណាង ទទួលបានដែលមានលោក សៅ សុខា ជា អនុប្រធានគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការកណ្តាលចុះជួយស្រុករមាសហែក ដែលបានជួយអភិវឌ្ឍន៍រាល់សមិទ្ធផលជាច្រើន និងបានកោតសរសើរចំពោះលោក ប្រធានក្រុមការងារចុះជួយឃុំដូងនិងក្រុមការងារ លើការកសាងរាល់សមិទ្ធផល ក្នុងងឃុំដូង ជាពិសេសទីស្នាក់ការគណៈបក្សឃុំដូង ដែលមានទីធ្លាស្អាត ធំទូលាយនិងមានអនាម័យ ប្រកបដោយ ផាសុខភាពផងដែរ។
បន្ទាប់ពីបញ្ចប់កម្មវិធី លោកស្រី ក៏បាន នាំយកនូវអំណោយរួមមាន ៖ ស៊ឹង ១ ក្រម៉ា ១ និងថវិកា ២ម៉ឺនរៀល ចែកជូនដល់បងប្អូននារីដែលបានចូលរួមក្នុងឃុំដូងនិងឃុំកំពង់ត្រាច យ៉ាងភាពស្និតស្នាល ផងដែរ ៕ ដោយ៖ សុថាន