ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ចែករំលែក៖

 

ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

    ពិធីនេះក៍មានការចូលរួម លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់រាធានីភ្នំពេញ , លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ សុរិយោដី និងភូមិបាល ខណ្ឌច្បារអំពៅ , លោក-លោកស្រី ជាអភិបាលរងខណ្ឌ , លោកស្រីចៅសង្កាត់ រួមនិងប្រជាពលរដ្ឋជាង៣០០នាក់ ។

     មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  សូមរក្សាទុកអោយបានត្រឹមត្រូវព្រោះប័ណ្ណនេះមានតំលៃណាស់សម្រាល់សំគាល់ដីស្របច្បាប់របស់បងប្អូនគ្មានអ្នកណាមករំលភបំពានបានឡើយ 

    លោកអភិបាលខណ្ឌបានបន្តថា ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការផ្តល់ពត៍មានសកម្មភាពក្មេងទំនើង  ទីកន្លែងលួចសេព និងប្រើប្រាស់គ្រឿងញៀន និងសកម្មភាពល្មើសផ្សេងទៀត  យើងត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព  អោយមានប្រសិទ្ធិភាព ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ  រស់នៅក្នុងភាពសុដមរម្យនា 

...

     នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ  ដោយបោះឆ្នោតអោយគណបក្សណាដែលបានរំដោះអាយុជីវិតបងប្អូននិងរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍  ស្វែងរកសន្តិភាពជូនសង្គមជាតិ សង្រោះជីវិតបងប្អូនអោយរួចផុតពីជំងឺ កូវីដ-១៩ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ  គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ៕ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print