គ្រូបង្វឹក Man City ថ្កោលទោសចំពោះការរំលោភបំពានច្បាប់ដែលត្រូវបានចោទប្រកាន់

ចែករំលែក៖

អ្នកចាត់ការ Pep Guardiola បាននិយាយថា Manchester City ត្រូវបានកាត់ទោសរួចហើយ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ។ក្របខ័ណ្ឌ Premier League បានចោទប្រកាន់ក្លិប Man City ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួនច្រើនជាង១០០កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

 ការហាមឃាត់រយៈពេល២ឆ្នាំពីការប្រកួតនៅអឺរ៉ុបសម្រាប់ការរំលោភលើបទប្បញ្ញត្តិ Financial Fair Play (FFP) របស់ UEFA ត្រូវបានលុបចោលដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ក្នុងឆ្នាំ២០២០។

 លោក Guardiola បាននិយាយថាក្លិបបានបង្ហាញថាពួកគេគ្មានកំហុសទាំងស្រុង។ អ្វីដែលបានកើតឡើងតាំងពីថ្ងៃចន្ទគឺដូចគ្នានឹងអ្វីដែលបានកើតឡើងជាមួយ UEFA ដែរ។ យើងត្រូវបានគេថ្កោលទោសរួចហើយ។ អ្នកត្រូវតែយល់ថា ក្រុមចំនួន១៩នៅ Premier League កំពុងចោទប្រកាន់យើងដោយគ្មានយើងមានសមត្ថភាពការពារ។ យើងមានសំណាងណាស់ដែលយើងរស់នៅក្នុងប្រទេសដ៏អស្ចារ្យមួយ ដែលគ្រប់គ្នាគ្មានកំហុស រហូតដល់មានការបញ្ជាក់អំពីកំហុស។ យើងមិនមានឱកាសនេះទេ យើងត្រូវបានគេកាត់ទោសរួចហើយ។ ខ្ញុំជឿជាក់យ៉ាងពេញលេញថាយើងនឹងគ្មានកំហុស

ក្របខណ្ឌ Premier League បានបញ្ជូនសំណុំរឿងក្លិប Man City ទៅកាន់គណៈកម្មការឯករាជ្យមួយជុំវិញការបំពានច្បាប់រវាងឆ្នាំ២០០៩ និងឆ្នាំ២០១៨ក្នុងអំឡុងពេលនោះក្លិបបានឈ្នះពានរង្វាន់ Premier League ចំនួន៣ក្នុងចំណោម៦ពានរង្វាន់ Premier League របស់ពួកគេ។

Man City បានរងការចោទប្រកាន់ថា មិនបានសហការចាប់តាំងពីការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៨។គណៈកម្មការអាចដាក់ទណ្ឌកម្មរាប់ចាប់ពីការផាកពិន័យ និងការកាត់ពិន្ទុរហូតដល់ការបណ្តេញចេញពីក្របខ័ណ្ឌ Premier League

 នៅក្នុងសេចក្តីថ្លែងការណ៍មួយក្របខ័ណ្ឌ Premier League បាននិយាយថា Man City បានបំពានច្បាប់ដែលតម្រូវឱ្យពួកគេផ្តល់ព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវ ដែលផ្តល់នូវទិដ្ឋភាពពិត និងយុត្តិធម៌នៃទីតាំងហិរញ្ញវត្ថុរបស់ក្លិប។ ព័ត៌មាននេះគ្របដណ្តប់លើប្រាក់ចំណូលរបស់ក្លិប ដែលរួមមានចំណូលពីការឧបត្ថម្ភ និងការចំណាយប្រតិបត្តិការ។

 ការបំពានបន្ថែមទៀតទាក់ទងនឹងច្បាប់ដែលទាមទារព័ត៌មានលម្អិតពេញលេញនៃប្រាក់ឈ្នួលរបស់អ្នកចាត់ការពីរដូវកាល២០០៩២០១០ ដល់ ២០១២២០១៣ នៅពេលដែលលោក Roberto Mancini គ្រប់គ្រង និងប្រាក់បំណាច់កីឡាកររវាងឆ្នាំ២០១០២០១១ និង២០១៥២០១៦

Premier League បាននិយាយថា Man City បានបំពានច្បាប់ទាក់ទងនឹងបទប្បញ្ញត្តិរបស់ UEFA រួមទាំង FFP ពីឆ្នាំ២០១៣២០១៤ ដល់២០១៧២០១៨ ក៏ដូចជាច្បាប់ Premier League ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពពីឆ្នាំ២០១៥២០១៦ដល់២០១៧២០១៨។

 នៅឆ្នាំ២០២០ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានសំរេចថា Man City បានប្រព្រឹត្តការបំពានយ៉ាងធ្ងន់ធ្ងរនៃបទប្បញ្ញត្តិរបស់ FFP ចន្លោះឆ្នាំ២០១២ ឆ្នាំ២០១៦។ ទោះជាយ៉ាងណាក៏ដោយ ការហាមឃាត់រយៈពេលពីរឆ្នាំពីការប្រកួតនៅអឺរ៉ុបត្រូវបានលុបចោលដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (Cas) នៅចុងឆ្នាំនោះ។

UEFA បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួនលើ Man City បន្ទាប់ពីកាសែតអាល្លឺម៉ង់ Der Spiegel បានចេញផ្សាយឯកសារលេចធ្លាយក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថាក្លឹបបានបំប៉ោងតម្លៃនៃកិច្ចព្រមព្រៀងឧបត្ថម្ភ។ ដំណើរការនៃគណៈកម្មាការដែលដឹកនាំដោយ Murray Rosen KC នឹងត្រូវបានរក្សាការសម្ងាត់ និងស្តាប់ជាលក្ខណៈឯកជន។

 នៅពេលដែលការស៊ើបអង្កេត Premier League បានចាប់ផ្តើម Man City បាននិយាយថាការចោទប្រកាន់នេះគឺមិនពិតទាំងស្រុងហើយការចោទប្រកាន់នៅក្នុង Der Spiegel បានមកពីការលួចចូលដោយខុសច្បាប់ និងការបោះពុម្ពចេញពីបរិបទនៃអ៊ីមែលរបស់ Man City (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print