ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាររដ្ឋបាល កាលពីរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ ម៉ោង១៥និង៤០នាទី ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចកី ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និងបានអប់រំធ្វើកិច្ចសន្យាបញ្ឈប់ល្បែងស៊ីសងចំនួន០៦នាក់គឺ ។
វត្ថុតាងដកហូតរួមមាន ៖ - មេអាប៉ោង០១គ្រាប់ - ចានអាប៉ោង០១ - ផ្លិលកាវសម្រាប់គ្របអាប៉ោង០១ - ឆ្នាំងដាក់ដីទ្រចានអាប៉ោង០១ - ប៉ាយលេខអាប៉ោង០១ផ្ទាំង - កៅស៊ូកំរាលក្រាលចានអាប៉ោង០១ - ទូរស័ព្ទដៃ ០១គ្រឿង - ម៉ូតូចាស់កែច្នៃ ០១គ្រឿង ។
សូមជម្រាបថា ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ខាងលើ ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕ដោយ៖សហការី