លួចម៉ូតូម្ដង២គ្រឿងរបស់សន្តិសុខអគ្គិសនីផ្អើលទាំងថ្ងៃរសៀលនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូនិងអ្នកភូមិប្រញាប់ប្រញាលរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីជនសង្ស័យមិនស្គាល់មុខចូលយកម៉ូតូ២គ្រឿងនៅខាងមុខស្នាក់ការប្រចាំការអគ្គិសនីដោយមិនបានចាក់សោររបង និងមិនបានចាក់សោរកម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ១១ ខែខែកុម្ភៈឆ្នាំ ២០២៣ខាងមុខស្នាក់ការប្រចាំការអគ្គិសនីនៅចំណុចភូមិតាជោរ ឃុំសង្កែ ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាម្ចាស់ម៉ូតូទាំង២មានឈ្មោះអែល សុគន្ធា ភេទប្រុសអាយុ ៣០ ឆ្នាំមុខរបរជាសន្តិសុខ យាមអគ្គិសនីរស់នៅភូមិតាជោរឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង បាត់ម៉ូតូហុងដា សេ១២៥សេរី ២០១៣ពាក់ស្លាកលេខពោធិ៍សាត់១E ១២៨៨។

និងឈ្មោះស៊ីម មករា ភេទប្រុសអាយុ ៣១ ឆ្នាំមុខរបរជាសន្តិសុខយាមអគ្គិសនី រស់នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង ខេត្តកំពង់ស្ពឺ
បានបាត់ម៉ូតូម៉ាកហុងដាសរសេរ ១២៥ស៊េរី ២០១៤ពាក់ស្លាកលេខភ្នំពេញ១CE ១៣៣២។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដោយសារតែម្ចាស់ដាក់ម៉ូតូខាងមុខស្នាក់ការប្រចាំការអគ្គិសនី ហើយមិនបានចាក់សោររបង និងមិនបានចាក់សោរកម៉ូតូទើបងាយស្រួលដល់ជនសង្ស័យធ្វើសកម្មភាបែបនេះ។

...

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យដើម្បីចាត់ការតាមច្បាប់អោយខានតែបាន៕ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print