កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកលេខ ខេមរភូមិន្ទ និងប្រើកាំភ្លើងជ័រ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នាថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកភ្នំក្រវាញ ដឹកនាំដោយលោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ សហការចុះបង្រ្កាបករណីប្រើប្រាស់ស្លាកលេខក្លែងក្លាយ(ខេមរភូមិន្ទ និងប្រើកាំភ្លើងជ័រ ។

ក្នុងរបាយការណ៍នោះបានបង្ហាញលទ្ធផលថា៖ កម្លាំងកងរាជអាវុធហត្ថសហការស្ទាក់ឃាត់ចាប់រថយន្ត១គ្រឿងម៉ាក PRIUS ពណ៏ទឹកសមុទ្រ ពាក់ស្លាកលេខ ខេមរភូមិន្ទ(ក្លែងក្លាយ)ភ.ម ០៩២.០៩៦៧ និងជនសង្ស័យចំនួន៥នាក់ (ប្រុស)។

...

របាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថបានដកហូតស្លាកលេខ ខេមរភូមិន្ទ ភ.ម ០៩ ២.០៩៦៧ ២សន្លឹក(មុខក្រោយ), កាំភ្លើងជ័រ១ដើម ហើយជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងបាននាំយកទៅបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print