ភ្នំពេញ៖ មុខសញ្ញាចែកចាយថ្នាំញៀន ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះចាប់ខ្លួនដកហូតបានថ្នាំញៀន១០កញ្ចប់តូច ម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមាន ១-ឈ្មោះ ឈុំ សារ៉េត ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខរបរ មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ , ២-ឈ្មោះ ផន មករា ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទី៣-ឈ្មោះ សុខុម ប្រុសដា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិព្រែកធំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងការចាប់ខ្លួនជនសង្ស័យ ទាំង៣នាក់នេះសមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-8201 រកឃើញវត្ថុតាងថ្នាំញៀន១កញ្ចប់ធំ ស្មើនិង១០ កញ្ចប់ តូចដែលជន សង្ស័យម្នាក់ឈ្មោះឈុំ សារ៉េត លាក់ទុកក្នុងចង្កេះខោ ។
លោកមាស ហែល នាយប៉ុស្តិ៍ នគរបាលក្បាលកោះបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកអធិការនគរបាលខណ្ឌច្បារអំពៅ កម្លាំងនគរ បាលប៉ុស្តិ៍បានបែងចែកគោលដៅចុះល្បាតជាប្រចាំដើម្បីការពារសន្តិសុខក្នុងមូលដ្ឋាន ដោយកម្លាំងមួយផ្នែកស្លៀកពាក់ឯកសណ្ឋាន និងមួយផ្នែកទៀតស្លៀកពាក់ស៊ីវិល ។
ពេលកម្លាំងស៊ីវិលចុះល្បាតដល់ទី តាំង លក់សាំង១កន្លែងស្ថិតនៅក្បែ ផ្លូវ ជាតិលេខ១ស្រាប់តែឃើញយុវជន៣នាក់បានឈប់ម៉ូតូចាក់សាំង ។ ដោយមានការ សង្ស័យ ភ្លាមនោះកម្លាំងស៊ីវិលបានធ្វើការ ត្រួតពិនិត្យស្រាប់តែរកឃើញថ្នាំញៀន១កញ្ចប់ធំស្មើនិង១០កញ្ចប់តូចដែលជនសង្ស័យម្នាក់ឈ្មោះឈុំ សារ៉េត លាក់ទុកក្នុងចង្កេះខោ ទើបឈានដល់ការឃាត់ខ្លួនទាំង៣នាក់និងដកហូតម៉ូតូមួយគ្រឿងដែលជាមធ្យោបាយដឹកជញ្ជូន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕សណ្តោស