រថយន្តហ៊ីយ៉ាន់ដាយបើកបុករុឺម៉កបន្តបុកម៉ូតូរុញផ្ទប់គូថហាយឡែនឌ័រ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសាររថយន្តហ៊ីយ៉ាន់ដាយ ដឹកសុីម៉ង់ត៍មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក រុឺម៉កម៉ូតូឈប់ស្ងៀម ពីក្រោយរុញទៅ ផ្ទប់ ជាប់ពីចំហៀងរថយន្តហាយឡែនឌ័រ មួយគ្រឿងថែមទៀត ធ្វើឲ្យអ្នកបើកបររុឺម៉ក ផ្លោងខ្ទាតទៅចូលពីក្រោមរថយន្ត ហាយឡែនឌ័រ សំណាង រងរបួសស្រាល អ្នកបើករថយន្តបង្ក ស្មានថាស្លាប់ ចុះរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រេង់ទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ស ឆ្នូតលឿង  ពាក់ស្លាកលេខកំពង់ចាម3A-0207 អ្នកបើកបរគេចខ្លួនបាត់ ។ ចំណែក រថយន្តហាយឡែនឌ័រ រងគ្រោះក្នុងករណីខាងលើដែរនោះ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-4302 អ្នកបើកបរមិនស្គាល់ឈ្មោះ រងការខូចខាតទ្វារមុខចំហៀងខាងស្ដាំនិងធ្លាក់ កាងមុខ ។

រីឯម៉ូតូម៉ាកហុងដាគុបមូល សេ៩០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខតាកែវ 1I-9123 សណ្តោងរុឺម៉ក បើកបរដោយឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ លក់បន្លែនៅផ្សារកំបូល ផ្លូវជាតិលេខ៤ រស់នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យជា ជនរងគ្រោះ រងរបួសស្រាល រលាត់ដៃជើង។

បើតាមប្រពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡែនឌ័របើកឆ្លងផ្លូវពីជើងទៅត្បូងធ្វើឲ្យរុឺម៉កម៉ូតូ ដែលបើកពីលិចទៅកើតឃើញដូច្នេះក៏ឈប់ស្ងៀមរងចាំឲ្យរថយន្តហាយឡែនឌ័របើកឆ្លង គ្រាន់តែមកដល់ទន្ទឹមស្រាប់តែរថយន្ត បង្ក(ហ៊ីយ៉ាន់ដាយដឹកសុីម៉ង់ត៍)បើកបរពីលិចទៅកើតស្របទិសគ្នា លឿនជ្រុលមកបុក ពីក្រោយរុឺម៉ក រុញផ្ទប់ទៅ នឹងរថយន្ត ហាយឡែនឌ័រផ្នែកខាងមុខបណ្តាលឲ្យអ្នកបើកបរផ្លោងខ្ទាត ចូលក្រោមរថយន្ត រងរបួសស្រាល ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កឃើញស្មានតែរបួសធ្ងន់ធ្ងរដល់ជីវិត ចុះរត់គេចខ្លួនទៅបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ហើយពេលសមត្ថកិច្ចចុះទៅដល់តំណាងរថយន្តបង្កចេញសំណង់ចំនួន២០០ដុល្លារឲ្យទៅភាគីរ៉ឺម៉កម៉ូតូ ដោយឡែករថយន្តហាយឡែនឌ័រសុំរួចខ្លួនសុខចិត្តយករថយន្តជួសជុលដោយខ្លួនឯងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

image4(1)

image3(1)

image1(1)

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print