អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចាប់ដកហូតសម្ភារៈល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅហាងការហ្វេមួយកន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងហាងលក់ការហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលគ្មានច្បាប់អនុញាតិមួយកន្លែងនៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារៈមួយចំនួន​ កាលពីវេលាម៉ោង១១និង២០នាទី​ ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ។

លោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ នៃសាលាសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ ដោយអនុវត្តតាមប្រសាសន៍របស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នឹងក្រោមការបញ្ជាផ្ទាល់របស់លោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ ឲ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថាមានទីតាំងលក់ការហ្វេរមួយកន្លែងបង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបលោកដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។
លោក​ សុទ្ធ​ សុជាតិ​ បានបន្តថា​ ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញាតិអាជីវកម្មបេីកល្បែងស៊ីសង ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង​ រួចដកហូតសម្ភារៈ​ កុំព្យូទ័របេីកបញ្ចាំងល្បែងស៊ីសងចំនួន៣គ្រឿងយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print