អាជ្ញាធរសង្កាត់គោកឃ្លាងនិងនគរបាលប៉ុស្តិ៍ចុះយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រគល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការណ៍របស់រដ្ឋបាលសង្កាត់គោកឃ្លាងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣នេះថា,កាលពីព្រឹកថ្ងៃទី១០ និង១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍ មេភូមិ យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានបោះពុម្ពរួចក្រោយពីចុះថតជូនបងប្អូនតាមភូមិកន្លងមក ទៅប្រគល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានផ្ទាល់។

ក្នុងនោះដែរលោកចៅសង្កាត់គោកឃ្លាងក៏បានផ្តាំផ្ញើសូមបងប្អូនទុកដាក់ថែរក្សាឲ្យបានល្អកុំខូច ឬបាត់សំរាប់បងប្អូនយកទៅប្រើទៅតាមតម្រូវ
ការ ជាពិសេស សំរាប់ប្រើប្រាស់ក្នុងការបោះឆ្នោតថ្ងៃទី២៣/០៧/២០២៣ ខាងមុខ។ លោកបន្តទៀតថា,ករណីខូច ឬបាត់ ត្រូវរាយការណ៏ភ្លាមជូននគរបាលប៉ុស្តិ៍ ឬមន្រ្តីមានសមត្ថកិច្ច។

ជាមួយគ្នានេះដែរលោកចៅសង្កាត់និងលោកនាយរងប៉ុស្តិ៍នគរបាលគោកឃ្លាងបានសំណូមពរសូមឲ្យ បងប្អូនដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឬនៅសល់រយៈពេល៩០ថ្ងៃ ផុតសុពលភាព សូមអញ្ជើញទៅថតថ្មី នៅប៉ុស្តិ៍នគរបាលគោកឃ្លាង ដោយភ្ជាប់ទៅជាមួយនូវ ៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់
-សំបុត្រកំណើត ច្បាប់ចម្លង
-សៀវភៅស្នាក់នៅ។

...

(ជួបមីងអ្នកលក់អាកោខ្ទិះ ធ្លាប់ទៅទទួលសេវារដ្ឋបាលនៅសង្កាត់ បានជូនអាកោខ្ទិះដល់ក្រុមការងារ សូមអរគុណ ខ្ញុំទទួលយកអាកោក្មួយក៏ជូនថវិកាថ្លៃអាកោផងដែរ)៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print