អាជ្ញាធរសង្កាត់ចោមចៅទី៣បន្តចុះចាប់ដកហូតសម្ភារល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅហាងកាហ្វេ៥ទីតាំងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ​ប្រភេទឡូតូ ដែលគ្មានច្បាប់អនុញ្ញាតចំនួន៦​ ទីតាំង​ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារមួយចំនួន​ កាលពីរសៀលថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ។

អាជ្ញាធរសង្កាត់ចោមចៅទី៣បានឱ្យដឹងថា​ ដោយអនុវត្តតាមប្រសាសន៍របស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងក្រោមការបញ្ជាផ្ទាល់របស់លោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថាមានទីតាំងលក់កាហ្វេមួយចំនួននៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ បានលួចដាក់បង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។ 

   អាជ្ញាធរ​បានបន្តថា​ ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញ្ញាតឱ្យបើកអាជីវកម្មល្បែងស៊ីសង ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង​ រួចដកហូតសម្ភារ កុំព្យូទ័របេីកបញ្ចាំងល្បែងស៊ីសងសរុបចំនួន៧គ្រឿងនិងសម្ភារមួយចំនួនទៀតយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print