បុរសម្នាក់រងរបួសធ្ងន់ដោយសារបើកម៉ូតូបុកបង្កាន់ដៃស្ពានលេខ៩​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារបើកម៉ូតូទៅបុកនិងបង្កាន់ដៃស្ពានទី៩ កាលពីម៉ោង​ ១ និង៣០នាទីរសៀល​ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដែលស្ថិតនៅចំណុចស្ពានលេខ៩​ តាមបណ្តោយផ្លូវជាតិលេខ៦​ ភូមិក្តីចាស់​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា​ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាក់ខែងបានឲ្យដឹងថា​ មុនពេលកើតហេតុ​ បុរសម្នាក់បើកម៉ូតូ​មួយគ្រឿង​ ម៉ាក​ GXR ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FT-6153 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង​ ខណ:មកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកបង្កាន់ស្ពាន​ បណ្តាលឲ្យរងរបួសធ្ងន់ហូរឈាមពេញមុខ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកដល់​កន្លែងកើតហេតុជួយអន្តរាគមន៍​ និងបានហៅរថយន្តសង្គ្រោះបន្ទាន់​ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ​​ ៕​

image1

image2

image3

image4

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print