កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ២១នាក់ហ្វឹកហាត់រៀនសូត្រស្តីពីយុទ្ធវិធីប្រតិបត្តិការបង្រ្កាបបទល្មើសជួញដូរមនុស្សខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុប២១នាក់ ក្នុងនោះមានស្រី០៣នាក់ មកពីការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ទទួលបានវគ្គបណ្តុះបណ្តាលស្តីពី យុទ្ធវិធីប្រតិបត្តិការ ចេញបង្ក្រាបបទល្មើសជួញដូរមនុស្សខុសច្បាប់និងការជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរមនុស្សរបស់ក្រុមជនទុច្ចរិត នៅខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការបង្ការទប់ស្កាត់និងបង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់ឱ្យមានប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលបានធ្វើឡើងរយៈពេល១សប្តាហ៍ចាប់ ពីថ្ងៃទី១៣ដល់១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានគ្រូបង្គោលជនបរទេស៦នាក់ ឧបត្ថម្ភដោយអង្គការអេមស្វត មកពីសហរដ្ឋអាមេរិច។

លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ បានប្រាប់ឱ្យដឹងថា ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅពេលនេះគឺមានសារៈ សំខាន់ណាស់សម្រាប់កម្លាំងនគរបាលឱ្យមានចំណេះជំនាញនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចេញប្រតិបត្តិការបង្រ្កាបក្រុមទុច្ចរិតដែលបានធ្វើសកម្មភាពជួញដូរមនុស្សខុសច្បាប់គ្រប់ទម្រង់ ។ មួយវិញទៀតក៏សិក្សារៀនសូ្រនូវមេរៀនបច្ចេកទេសការពារខ្លួនគេចពីក្រុមទុច្ចរិតដែលមានបំណងតដៃជាមួយសមត្ថកិច្ច និងរបៀបបច្ចេកទេសគ្រប់គ្រងជនសង្ស័យនៅពេលបើកប្រតិបត្តិការបង្រ្កាប និងបច្ចេកទេសជួយសង្រ្គោះជន រងគ្រោះឱ្យមានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ស្នងការរងបានលើកឡើងទៀតថា កិច្ចការងារប្រឆាំងការជួញដូរមនុស្សខុសច្បាប់នេះគឺក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាពិសេសមានការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងបានជំរុញឱ្យកម្លាំងជំនាញត្រូវយកចិត្តទុកដាក់លើការងារបង្ការទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសជួញដូរ និងចាប់បង្ខាំងមនុស្សខុសច្បាប់ ពីព្រោះកិច្ចការងារនេះជាការងារដ៏សំខាន់សម្រាប់សន្តិសុខ និងមុខមាត់របស់ប្រទេសកម្ពុជា។

...

សូមបញ្ជាក់ថា លើកិច្ចការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សខុសច្បាប់នេះផងដែរ កាលពីទី២៥ ខែ មករា ឆ្នាំ២០២៣កន្លងទៅ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនគរបាលភូមិន្ទម៉ាឡេស៊ី ដឹកនាំដោយប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសឧកិ្រដ្ឋស្តីពីកិច្ចសហប្រតិបត្តិការការទប់ស្កាត់ការជួញដូរនិងរត់ពន្ធមនុស្សខុសច្បាប់ក្នុងនោះភាគីទាំងពីរក៏បានប្តេជ្ញារកដំណោះស្រាយល្អៗស្តីពីកិច្ចសហបត្តិបត្តិការ លើការលប់បំបាត់ ការជួញដូរមនុស្សឆ្លងដែនខុស ច្បាប់ជាពិសេសការជួយសង្រ្គោះជនរងគ្រោះ និងការផ្តល់ព័ត៌មានគ្នាទៅវិញទៅមកដើម្បីកំណត់មុខសញ្ញាជនល្មើសជាមួយការអនុវត្តវិធានការច្បាប់ឱ្យមាន ប្រសិទ្ធភាព៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print