ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកចែកចាយដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋានផែនការងារប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្ទះសំណាក់ លី ហុក ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័បានម្នាក់ឈ្មោះ ចាន់ ផាន់រ៉ូត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២,៤៩ក្រាម ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
-កាបូបលុយចំនួន០១ ។
-សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

...

បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print