អភិបាលខេត្តស្វាយរៀង៖ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង/ស្រុក កងកម្លាំងមានសមត្ថកិច្ចត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាននិងមិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង: លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានថ្លែងថា អស់លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងារ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ។

ការថ្លែងបែបនេះរបស់អភិបាលខេត្តស្វាយរៀងធ្វើឡើងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងនាសាលប្រជុំ អគារ “ឃ” សាលាខេត្តស្វាយរៀង ។

លោកម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវក្ដីរីករាយដោយបានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងយើងទាំងអស់គ្នានៅថ្ងៃនេះ និងសូមអរគុណចំពោះមន្ទីរព័ត៌មានខេត្តដែលបានបង្កើតនិងរៀបចំឱ្យមានពិធីជួបជុំសំណេះសំណាលនេះឡើង ដែលសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ការពារលើកស្ទួយក៏ដូចជាផ្ដល់នូវភាពចាំបាច់មិនអាចខ្វះបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកមួយដើរតួនាទីដ៏សំខាន់នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុងបរិបទសម័យកាលបច្ចេកវិទ្យានៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ហើយបានរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈនេះ គឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួតរវាងអាជ្ញាធរនឹងបងប្អូនអ្នកសារព័ត៌មានយើង ដើម្បីបង្កើនកិច្ចសហការ ភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នារវាងរដ្ឋបាលខេត្តនឹងវិស័យព័ត៌មានក្នុងខេត្ត ។

លោកអភិបាលខេត្តបន្ថែមថា បងប្អូនអ្នកសារព័ត៌មានត្រូវបន្តខិតខំសិក្សារៀនសូត្របង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យល្អប្រសើរ ពិសេសត្រូវចងចាំពាក្យស្លោកដ៏មានអត្ថន័យគឺ​”អ្នកសារព័ត៌មាន​កុំបំពានសិទ្ធិអ្នកដទៃ​ កុំបំភ្លៃការណ៍ពិត”​ ហេីយត្រូវដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន។​ ក្នុងនោះត្រូវឈរលើស្មារតីរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម ដើម្បីកែលម្អការងាររបស់យើងឱ្យកាន់តែល្អ ទាំងក្នុងកិច្ចការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈ ដែលគោលដៅរួមចុងក្រោយគឺផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។

...

លោកបន្ថែមទៀតថា ទន្ទឹមនេះសូមឱ្យគ្រប់អង្គភាព និងអាជ្ញាធរមូលដ្ឋានរបស់យើងត្រូវពង្រឹងកិច្ចការទំនាក់ទំនងព័ត៌មាន ព្រមទាំងបណ្ដាញផ្សព្វផ្សាយសង្គមផ្ទាល់របស់អង្គភាពខ្លួនឱ្យកាន់តែសកម្ម និងមានដំណើរល្អបន្ថែមទៀត៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print