ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៣០ខ្នងទទួលបានស័ង្កសីពីឯកឧត្តម​ ហ៊ុន​ ម៉ាណែត និងលោកជំទាវ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត និងលោកជំទាវ​ បានឧបត្ថម្ភស័ង្កសីចំនួន ៤៤៨សន្លឹក ជួយដល់ពលរដ្ឋទីទាល់ក្រដែលបានរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន៣០ខ្នងផ្ទះ សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឧត្តមសេនីយ៍ត្រី សឹង្ហ​ ទុំ​ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ចំនួន ៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ នាំយកអំណោយស័ង្កសីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត​ និងលោកជំទាវ​ ចំនួន ៤៤៨សន្លឹក ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅភូមិ ចំនួន ៦ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ​ សុបចំនួន ៣០ខ្នងផ្ទះ និងសម្ភារមួយចំនួន។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលឡើងវិញ ជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងផងដែរ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print