សមាជិកាបក្សនយោបាយផ្សេងៗ១៦៥នាក់ចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ទីប្រឹក្សាផ្ទាល់និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតលី សាម៉េត, រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត កំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សនយោបាយ មកពីគណបក្សផ្សេៗគ្នាក្នុងខេត្តចំនួន ១៦៥នាក់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣។

ពិធីប្រកាសបញ្ចូលសមាជិក សមាជិកា បក្សនយោបាយទាំង ១៦៥នាក់នោះទៀត ក៏មានការចូលរួមពី លោក លោកស្រី ដែលជាសមាជិក សមាជិកា គណបក្សប្រជា ជនកម្ពុជាខេត្តកំពង់ធំ ប្រមាណជាង២៥០នាក់ផងដែរ។

លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិ បាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមាននយោបាយឈ្នះ ឈ្នះមានមោទនភាព តម្លាភាព និងភាពស្មោះត្រង់បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់ ភាពជោគជ័យរបស់ រាជរដ្ឋាភិបាល គឺការដោះស្រាយពីបញ្ហាទុក្ខកង្វល់ជាច្រើន របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការដឹកនាំប្រកបដោយទស្សនវិស័យ។

ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា លោកបណ្ឌិត លី សាម៉េត បានមានប្រសាសន៍ថា ប្រធានគណបក្សប្រជាជនកម្ពុជា ជំរុញដល់សមាជិកសមាជិកាបក្សទាំងអស់គឺត្រូវត្រៀម ខ្លួនទៅបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នីតិកាលទី៧ខាងមុខនេះ។

...

លោកបណ្ឌិត លី សាម៉េតមានប្រសាសន៍ទៀតថា ការប្ដេជ្ញាចិត្តអំពីយុទ្ធសាស្ត្ររបស់គណបក្ស គឺត្រូវពង្រីកភាពឈ្នះ និងត្រូវចូលរួមយ៉ាងសកម្ម ដើម្បីលើកកម្ពស់ភាពជោគជ័យធំៗរបស់ ត្រូវប្រើប្រាស់កម្លាំងសរុប,ភាពយុត្តិធម៌របស់គណបក្ស,ជួបជុំជាមួយសមាជិក, សមា ជិកសគណបក្សជាមួយមហាជន ត្រូវសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្ត យ៉ាងម៉ឺងម៉ាត់តាមច្បាប់បញ្ជានិងចូល រួមយ៉ាងសកម្ម ក្នុងការទំនាក់ទំនងជាមួយសប្បុរសជននានា ដើម្បីរៀបចំផែនការកសាងថ្មី ក្នុងការឃោសនា ឲ្យមានដំណើរការប្រកបដោយគុណភាពខ្ពស់ និងទទួលបានជោគជ័យ ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print