ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ៖ មានវិធានការ ៣ សម្រាប់អ្នកធ្វើដំណើរចូលប្រទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញ : ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា បានចេញសេចក្តីជូនដំណឹង ស្ដីពីវិធានការសម្រាប់អ្នកធ្វើដំណើរចូលប្រទេសឥណ្ឌា។ ក្នុងនោះដោយបញ្ជាក់ថា , ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា សូមជម្រាបជូនថា ក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារឥណ្ឌា បានចេញលិខិតជូនដំណឹង អំពីស្ថានភាពជំងឺCOVID-19 និង លក្ខខណ្ឌសម្រាប់អ្នកធ្វើដំណើរបរទេសមកកាន់ប្រទេសឥណ្ឌា ដូចខាងក្រោម៖

១ -លុបចោលលក្ខខណ្ឌនៃការធ្វើតេស្ត COVID-19 មុនចេញដំណើរសម្រាប់អ្នកធ្វើដំណើរមកពី ឬឆ្លងកាត់ ប្រទេសចិន សិង្ហបុរី ហុងកុង សាធារណរដ្ឋកូរ៉េ ថៃ និងជប៉ុន។
២. បន្តអនុវត្តនៃការធ្វើតេស្តមិនឱ្យដឹងជាមុន (random testing) នៃអ្នកដំណើរ ២% (ដោយមិនគិតពីប្រទេសដើម) នៅអាកាសយានដ្ឋានដែលពួកគាត់មកដល់។

៣. សេចក្តីជូនដំណឹងនេះបានអនុវត្តចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១:០០ ព្រឹកតទៅ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print