ប្រទេសកាតាកំពុងបញ្ជូនផ្ទះចល័តចំនួន១០,០០០ដែលធ្លាប់ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០២២ ទៅកាន់តំបន់ដែលរងគ្រោះដោយការរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរី។
មនុស្សជិត៤០,០០០នាក់ត្រូវបានគេជឿថា បានស្លាប់នៅក្នុងការរញ្ជួយដីពីរដែលបានវាយប្រហារប្រទេសទាំងពីរកាលពីមួយសប្តាហ៍មុន។
អង្គការជំនួយបានព្រមានថា មនុស្សជាង១លាននាក់ត្រូវបានទុកចោលគ្មានផ្ទះសម្បែងនៅក្នុងប្រទេសទួរគី ហើយចំនួនអាចកើនឡើងច្រើននៅក្នុងប្រទេសស៊ីរី។ ប្រតិបត្តិការជួយសង្គ្រោះកំពុងចាប់ផ្តើមធ្លាក់ចុះនៅក្នុងប្រទេសទាំង២។
មូលនិធិកាតាសម្រាប់ការអភិវឌ្ឍន៍ ដែលជាស្ថាប័នរដ្ឋាភិបាលទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍អន្តរជាតិ និងជំនួយបរទេស បានបង្ហោះវីដេអូមួយនៃក្រុមទី១ នៃការស្នាក់នៅដែលត្រូវបានបញ្ជូនទៅតំបន់រងផលប៉ះពាល់។
មន្ត្រីកាតាម្នាក់បាននិយាយថា “ផែនការនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២តែងតែមានបំណងសម្រាប់ការស្នាក់នៅបណ្តោះអាសន្នបែបនេះត្រូវបានបរិច្ចាគ”។
ប្រភពបន្តថា “ទោះជាយ៉ាងណាក៏ដោយ ដោយមើលឃើញពីតម្រូវការបន្ទាន់នៅក្នុងប្រទេសទួរគី និងស៊ីរី យើងបានសម្រេចចិត្តដឹកជញ្ជូនកាប៊ីន និងផ្ទះចល័តរបស់យើងទៅកាន់តំបន់ ដោយផ្តល់នូវការគាំទ្រជាចាំបាច់ និងជាបន្ទាន់ដល់ប្រជាជនទួរគី និងស៊ីរី” ៕(រូបភាព ៖ BBC Sport)