ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឱ្យចូល បម្រើការងារនៅ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព”

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិត និងមន្ត្រីរាជការ ទូទៅឱ្យបានជ្រាបថា ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឱ្យចូល បម្រើការងារនៅ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣នេះ តាមលក្ខខណ្ឌដូចខាងក្រោម៖

ក / លក្ខខណ្ឌនៃការជ្រើសរើស ៖

១- បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។

២- បេក្ខជនជាមន្ត្រីរាជការ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ និងមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័នរ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះ។ ក្នុងករណីរកឃើញថា បេក្ខជនជាមន្ត្រីរាជការដែល គ្មានការអនុញ្ញាតពីប្រធាន ក្រសួង-ស្ថាប័ន/អង្គភាពសាមី បានមកដាក់ពាក្យសុំប្រឡង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង ឬឱ្យចូលបម្រើការងារក្នុងក្របខណ្ឌថ្មីនេះទេ។ 

៣- ចំពោះបេក្ខជនដែលបានប្រឡងជាប់ក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ពុំមានសិទ្ធិដាក់ពាក្យសុំប្រឡងប្រជែងចូល ក្របខណ្ឌសុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឡើយ។ 

៤- បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស (យកក្រោយពេលប្រឡងជាប់)។

ខ / មុខជំនាញ និងចំនួនជ្រើសរើស៖

១. វេជ្ជបណ្ឌិតឯកទេស និងវេជ្ជបណ្ឌិត ចំនួន ១០០នាក់។ វេជ្ជបណ្ឌិតឯកទេសដែលត្រូវការ៖ 

១),ឯកទេសប្រពោធនកម្ម ដាក់ថ្នាំសណ្តំ និងសង្គ្រោះបន្ទាន់

 ២),ឯកទេសសល្យសាស្ត្រទូទៅ

  ៣),ឯកទេសសល្យសាស្ត្រជំងឺឆ្អឹង និងបាក់បែក ៤),ឯកទេសសម្ភព និងរោគស្ត្រី

   ៥).ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញ ៦).ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន 

   ៧)ឯកទេសវិជ្ជារោគកុមារ 

   ៨).ឯកទេសជំងឺសួត ៩),ឯកទេសបេះដូងវិទ្យា ១០),ឯកទេសជំងឺប្រព័ន្ធប្រសាទ។

   និង ១១).ឯកទេសវិទ្យុសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print