ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ២ លើទឹកប្រាក់វិនិយោគ ១៨,៣ លានដុល្លារ

ចែករំលែក៖

ភ្នំពេញ : តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“LIN WEN CHIH SUNZEAL ENTERPRISES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។

២- “HUANG THENG PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង ។
សូមបញ្ជាក់ថា, ក្រោយវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ បើកប្រទេសឡើងវិញ កម្ពុជាចាប់ផ្តើម ងើបឡើងវិញ នូវចំណូលសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍន៍ប្រទេសជាតិ បានជឿនលឿន រីកចម្រើន ដោយសារ កត្តា កម្ពុជា មានសន្តិភាព ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print