ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈជនសង្ស័យចំនួន៥០នាក់(ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៥០នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ១២នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់មនុស្ស ៣នាក់ និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ៣៥នាក់(ស្រី ៦នាក់) ។ ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១៩៩៣,២៤ក្រាម និង៣កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផល ១១អង្គភាពបានចូលរួមបង្ក្រាប ៖
កម្លាំងនគរបាល ១០អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ១អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ២០នាក់ ចាប់យកIce ១៩៥៤,៨៩ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៥០ក្រាម។
៣ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / កំពង់ឆ្នាំង៖ ជួួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៥,៤៤ក្រាម។
៥ / កំពង់ស្ពឺ៖ ជួួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៣ក្រាម។
៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩០ក្រាម។
៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០,២៥ក្រាម។
៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ៦នាក់។
១០ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៦៣ក្រាម ៕ ដោយ៖សហការី