ចូលចិត្ត​ណាស់! អាជ្ញាធរ​ហាមឃាត់​មិនឱ្យលេង​ហេីយ​ នៅតែលួចលេងមានអីក្របួចទាំងមនុស្ស​ និងសត្វមាន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) នៅក្នុងមូលដ្ឋាន ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ២នាក់ ស្ថិតត្រង់ចំណុចភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។

មន្រ្តី​ដដែល​បន្ត​ថា​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០២នាក់ ១-ឈ្មោះ ហាប់ លី ភេទប្រុស អាយុ៦២ឆ្នាំ ទីលំនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។ និង២-ឈ្មោះ ត្រួយ ស៊ត ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖
-មាន់ឈ្មោល ០២ក្បាល
-សង្វៀនប្រជល់មាន់ ០១
-ក្រណាត់ក្រាលសង្វៀន ០១
-ធុងទឹក ០១
-ម៉ូតូចំនួន ០៣គ្រឿង ។

...

សូមជម្រាបដែរថា​ ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០២នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print