ស្វែងយល់ផ្លាកសញ្ញាចរាចរណ៍ បង្ហាញទិសដៅខេត្ត ក្រុង

ចែករំលែក៖

ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់សញ្ញាបង្ហាញទិសដៅខេត្ត ក្រុង (គ្មានរង្វង់មូល ) DIRECTION SIGH TO CITIES OR PROVINCES ( AT JUNCTION) ។

ដោយក្រសួងលើកឡើងថា, ផ្លាកសញ្ញានេះប្រើសម្រាប់បង្ហាញទិសដៅដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅខេត្តក្រុងនៅផ្លូវបំបែកខាងមុខ។ 

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, ផ្លូវជាតិលេខ ១១ ជាផ្លូវជាតិដែលមាន ២លេខ ដោយផ្លូវនេះ គិតចេញពីអ្នកលឿង (បំបែកផ្លូវជាតិលេខ១ ត្រង់ គ.មលេខ ៦១+១៥០) រហូតដល់ថ្នល់ទទឹង (បំបែកផ្លូវជាតិលេខ៧ ត្រង់ គ.មលេខ ១៣៦+២៥៤) ដែលមានផ្លូវជាតិលេខ១១នេះ មានប្រវែង ៩០.២៧គីឡូម៉ែត្រ។

 សូមធ្វើការរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីបងប្អូនប្រជាពលរដ្ឋឃើញមានបញ្ហាផ្លូវជង្ហុកសំបុកមាន់ ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print